ស្តីទីការក្រសួងបរិស្ថាន៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ មានរៀបចំកិច្ចប្រជុំក្រុមការងារក្រសួងបរិស្ថានដើម្បីត្រៀមរៀបចំវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” ដែលដឹកនាំដោយឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំវេទិកាប្រមាណ៥០នាក់។

ក្រសួងបរិស្ថានទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ដើម្បីដឹកនាំរៀបចំវេទិកាជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីត្រួតពិនិត្យការងារ និងដាក់ចេញទិសដៅការងារអទិភាពសម្រាប់អនុវត្តន៍បន្ត។

វេទិការដែលគ្រោងនឹងរៀបចំនេះមានគោលបំណងពិភាក្សា និងរកដំណោះស្រាយ ទាក់ទងនឹងចំណុចសំខាន់ៗដូចជា ការគ្រប់គ្រងសំណល់រឹង-រាវ នៅតាមបណ្តារោងចក្រ-ទីប្រជុំជននានា, ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន, ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ, លើកកម្ពស់ការអប់រំដល់កូនចៅប្រជាសហគមន៍មូលដ្ឋាន និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, និងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថាក្រសួងបរិស្ថានបានដឹកនាំរៀបចំវេទិកាថ្នាក់ជាតិ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” ម្តងរួចមកហើយកាលពីឆ្នាំ២០១៦ ហើយវេទិកាដែលគ្រោងនឹងរៀបចំជាលើកទីពីរនេះគឺនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅវិមានសន្តិភាព (ទីស្តីការគណៈរដ្ឋមន្រ្តី) ដែលនឹងមានការអញ្ជើញចូលរួមពីតំណាងមកពី ក្រសួង និងស្ថាប័នរដ្ឋ អង្គទូត វិស័យឯកជន គ្រឹះស្ថានអប់រំសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ និងសមាគមន៍ចំនួន ៦០០នាក់៕



ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់