ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានសហការជាមួយក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីចែកជូនដល់មន្រ្តីរាជការក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ដែលកំពុងជួបប្រទះការលំបាកក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះក្រុមការងារបានផ្សព្វផ្សាយឱ្យមន្រ្តីរាជការទាំងអស់បន្តរក្សាវិធានសុខាភិបាល ៣កុំ ៣ការពារ។

រួមគ្នាទាំងអស់គ្នា ដើម្បីយើងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា!

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
ថ្ងៃ សៅរ៍, 15 ឧសភា, 2021 ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 14 ឧសភា, 2021 រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា
ថ្ងៃ សុក្រ, 14 ឧសភា, 2021 កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា