ទីស្តីការក្រសួងបរិស្ថាន៖ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)បង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌថ្នាក់ជាតិ(នៅរាជធានីភ្នំពេញ) ជូនដល់មន្ត្រីរាជការក្រោមឱវាទ ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ធានាបាននូវវិធានការកំណត់របស់ក្រសួងសុខាភិបាល ក្រសួងបរិស្ថានបានរៀបចំទីតាំងដោយអនុវត្តតាមស្តង់ដារដែលបានកំណត់ ក្នុងការសម្រួលឲ្យការចាក់វ៉ាក់សាំងដំណើរការល្អ និងអនុវត្តតាមវិធាននានា ដែលអាចការពារសុវត្ថិភាពមន្ត្រីចូលរួមចាក់វ៉ាក់សាំង។ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបជាង៨៩៣នាក់បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)បង្ការជំងឺកូវីដ-១៩ ដូសទី១ កាលពីថ្ងៃទី១ ដល់ទី៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តនូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសង្គម នៅប្រទេសកម្ពុជា ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
ថ្ងៃ សៅរ៍, 15 ឧសភា, 2021 ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 14 ឧសភា, 2021 រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា
ថ្ងៃ សុក្រ, 14 ឧសភា, 2021 កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា