ក្រសួងបរិស្ថាន បានចាត់បញ្ចូនមន្ត្រីជំនាញវ័យក្មេងចំនួន០២រូបទៅកាន់ប្រទេសចិន​ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពី ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ដោយបំភាយកាបោនតិចដើម្បីចូលរួមការបណ្តុះបណ្តាលនេះមានរយៈពេល២១ថ្ងៃ ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧។

មន្ត្រីទាំងពីររូប គឺ លោក សាត ស៊ីតាក់ និងកញ្ញា សឿង លីលី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។  ការបញ្ជូនមន្ត្រីវ័យក្មេងទៅបរទេសនេះ គឺពង្រឹងសមត្ថភាពអ្នកជំនាញការដែលបាន និងកំពុងធ្វើការទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីពង្រឹងសហប្រត្តិបត្តការអន្តរជាតិលើកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងពិភពលោក។ យន្តការនេះគឺជាការពង្រឹងសមត្ថភាពមន្ត្រីក្នុងស្ថាប័នដែលក្រសួងបរិស្ថានបានដាក់ចេញតាំងដើមអាណត្តិមក។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន២១​ប្រទេស ជាពិសេសក្រុមបណ្ដាប្រទេសសហប្រតិ្តបត្តការត្បូង-ត្បូង (South-South Cooperation Nations)។ ក្នុងរយៈពេល ២១ថ្ងៃនេះ សិក្ខាកាមនឹងសិក្សាស្វែងយល់លើ៖ ១. ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងតួនាទីរបស់រដ្ឋាបាលចិនក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងពិភពលោក ២. បទពិសោធន៍ជោគជ័យ និងករណីសិក្សាល្អៗ ក្នុងការអនុវត្តម៉ូដែលគម្រោងអភិវឌ្ឍន៍ដោយបញ្ចេញការបូនតិច ឬការវិនិយោគបៃតងក្នុងវិស័យមួយចំនួន ដូចជា វិស័យសំណង់ វិស័យថាមពល (ថាមពលកកើតឡើងវិញ និងជីវៈថាមពល) វិស័យទេសចរណ៍ និងការអភិវឌ្ឍបច្ចេកវិទ្យាបៃតង  ៣. ករណីសិក្សាលើការរៀបចំផែនការក្រុងដេីម្បីឆ្លេីយបតនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងទី៤ បេតិកភ័ណ្ឌវប្បធម៌ដ៏ចំណាស់របស់ប្រទេសចិនយ៉ាងសម្បូរបែប ។

ក្រៅពីការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេងរបស់ក្រសួងបរិស្ថានដើម្បីបង្កើនប្រសិទ្ធការងារក្នុងស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងកិច្ចការការឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ បន្ថែមពីនេះ វគ្គបណ្តុះបណ្តាល ក៏ផ្ដល់ឱកាសដល់មន្រ្តីវ័យក្មេងក្នុងការចាប់ផ្ដើមបង្កើតទំនាក់នងជាមួយអ្នកជំនាញការដែលជាសិក្ខាកាមមកពីបណ្ដាប្រទេសនានាក្នុងពិភពលោក ដើម្បីពង្រឹងសហប្រត្តិបត្តការរួមគ្នាឆ្ពោះសម្រេចឱ្យបានការអភិវឌ្ឍដោយចីរភាព៕

វគ្គបណ្តុះបណ្តុាលស្តីពីការប្រែប្រួលអាកាសធាតុនៅប្រទេសចិន។

 

ការថតរូបអនុស្សាវរីយ៍ក្នុងវគ្គបណ្តុះបណ្តុាលស្តីពីការប្រែប្រួលអាកាសធាតុនៅប្រទេសចិន។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​៖​ កូនដំរី​ ០១ក្បាល​ បានងាប់នៅក្នុងទឹកអូរលាវ
ថ្ងៃ ពុធ, 15 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​៖​ កូនដំរី​ ០១ក្បាល​ បានងាប់នៅក្នុងទឹកអូរលាវ
ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ថ្ងៃ អង្គារ, 14 មករា, 2020 ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ
ថ្ងៃ ចន្ទ, 13 មករា, 2020 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ