នៅទីស្តីការសួងបរិស្ថាន ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាសហប្រធានក្រុមប្រឹក្សា PEMSEA បានដឹកនាំសហការីចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៦ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងអនុម័តលើសមិទ្ធិផលការងាររបស់អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា។ កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាដែលរួមមានកម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន ហ្វីលីពីន កូរ៉េខាងជើង សិង្ហបុរី វៀតណាម និងអង្គការដៃគូសំខាន់ៗសរុបចំនួន៦៤ នាក់។ កិច្ចប្រជុំបានពិភាក្សានិងអនុម័តលើលទ្ធផលសម្រេចបានសំខាន់ៗ រួមមាន (១)អនុម័តសមិទ្ធិផលការងារក្នុងឆ្នាំ២០២០ (២)ឯកភាពជាគោលការណ៍កម្មវិធីមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ដែលនឹងប្រារព្វឡើងនៅកម្ពុជា (៣)យល់ព្រមផែនការនិងថវិកាឆ្នាំសម្រាប់២០២១-២០២២ និង(៤)បង្កើតក្រុមការងារពិនិត្យសេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីអាស៊ីបូព៌ាស្តីពីបរិស្ថានសមុទ្រ ដើម្បីអនុម័តនាពេលខាងមុខ។

ព័ត៌មានបន្ថែម

ថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ថ្ងៃ សុក្រ, 2 មេសា, 2021 ថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021 ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ
ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ
ថ្ងៃ ពុធ, 31 មិនា, 2021 ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ