ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ
ថ្ងៃ ពុធ, 31 មិនា, 2021នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចុះមកពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន និងសមាជិក សមាជិកាបាន បង្ហាញដល់ក្រុមការងារបច្ចេកទេសអំពីការរៀបចំទីតាំងដោយ អនុវត្តតាមស្តង់ដារដែលបានកំណត់ ដើម្បីសម្រួលការងារចាក់វ៉ាក់សាំងឱ្យបានដំណើរការល្អ និងអនុវត្តតាមវិធានការនានាដើម្បីការពារសុវត្ថិភាពមន្ត្រីដែលបានចូលរួមចាក់វ៉ាក់សាំង។
មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាសរុបជាង ២០០០ នាក់នៃក្រសួងបរិស្ថានក្នុងនោះនៅទីស្តីការក្រសួងមានចំនួន ៧០០នាក់ និងនៅមន្ទីរបរិស្ថានខេត្តរាជធានីសរុប ១៣៩១ រូបបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នេះ។
យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការនៃក្រសួងបរិស្ថានសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងការខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងជូនពលរដ្ឋនេះមានន័យថា ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជា ត្រូវបានរំពឹងថានឹងធ្វើទៅបានឆាប់រហ័ស។

















ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ