ខេត្តមណ្ឌលគិរី ៖ ក្រៅពីការងារអនុវត្តច្បាប់ក្នុងបុព្វហេតុការពារ និងអភិរក្សធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព, ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វខ្នាតតូច ក៏ជាភារកិច្ចដែលមន្រ្តីឧទ្យានុរក្សគប្បីត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទៅទទួលយកសត្វពពែសរុបចំនួន៣០ក្បាល ដែលជាការផ្ដល់ជូនពីសំណាក់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឲ្យមន្រ្តីឧទ្យានុរក្សយកទៅថែទាំ និងចិញ្ចឹម។
បច្ចុប្បន្នសត្វពពែទាំង៣០ក្បាល ដែលទទួលបានពី ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺបានយកទៅដល់ស្នាក់ការអភិរក្សបរិស្ថានក្នុងដែនជម្រកសត្វព្រៃស្រែពក ចំនួន១៥ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន១៥ក្បាល ប្រកបដោយសុវត្ថិភាព។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមអនុញ្ញាតគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខភាព និងការរស់នៅរបស់មន្រ្តីឧទ្យានុរក្ស តាមរយៈការផ្ដល់ជាពូជសត្វពពែ ដើម្បីផ្ដល់ឱកាសបន្ថែមដល់មន្រ្តីឧទ្យានុរក្សទៅលើចំណីអាហារបរិភោគ និងការរស់នៅស្អាតប្រកបដោយអនាម័យ និងបរិស្ថានស្អាត ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យការបំពេញការងារមានភាពស្វាហាប់ ជាពិសេសការគិតគូរទៅលើសុខភាពរបស់មន្រ្តី។
បើតាមការរំពឹងទុករបស់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ហាញថា រោងចិញ្ចឹមសត្វពពែនេះ នឹងអាចផ្ដល់និងចែកចាយបន្តទៅកាន់ដែនជម្រកសត្វព្រៃដទៃទៀតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នៅពេលដែលពួកវាបានបង្កកំណើតជាកូនតូចៗបានច្រើន៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy