មរតកធនធានធម្មជាតិជួរភ្នំក្រវ៉ាញ
ថ្ងៃ អង្គារ, 23 មិនា, 2021ជួរភ្នំក្រវ៉ាញគឺជាតំបន់ព្រៃភ្នំនៅប៉ែកនិរតីនៃប្រទេសកម្ពុជានិងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែបជាពិសេសតំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា។ ជួរភ្នំក្រវ៉ាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានសហការគ្នាបានយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ដើម្បីធ្វើការងាររួមគ្នា ការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថានសហការអនុវត្តកម្មវិធីរេដបូក (REDD+) ជាមួយដៃគូដើមកបីលក់ការបូនសម្រាប់រស់នៅដោយចីរភាព និងដើម្បីផ្តល់ឱកាសថែមទៀតដល់សហគមន៍តំបន់ការពារធម្មជាតិក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរដើម្បីជីវភាពរុងរឿងនាពេលអនាគត»។
រូបថតដោយ
Wildlife Alliance Cambodia – អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ





ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ