អង្គការអភិរក្សធនធានធម្មជាតិនានានៅ​ក្នុ​​ង​ព្រះរាជាណាចក្រកម្ពុជាបានខិតខំ​ពង្រឹងសេដ្ឋ​កិច្ច មូល​ដ្ឋាននៅតាមភូ​មិ ឃុំ​ក្នុង​តំ​ប​ន់ជាប់​ព្រៃ​​អ​ភិ​រ​ក្ស​ដែលប្រជាសហគមន៍រស់នៅ​ពឹង​អាស្រ័យតែ លើការកាប់ឈើលក់​ខុសច្បា​ប់ឱ្យងា​កម​ក​ប្រ​ក​ប​របរក​សិ​ក​ម្ម​បែ​បធម្មជា​តិវិញ ដោយ​អនុវត្តន៍ គម្រោងស្រូវត្រយង ដើម្បីឈានទៅ​លុបបំបា​ត់​កា​​រ​បំ​ផ្លាញ​ធ​ន​ធា​នធម្មជាតិជា​បន្តទៀត។ គម្រោ​ង​​ស្រូវត្រយងគឺគម្រោ​ងធំមួ​យក្នុ​ងចំ​ណោ​ម​គ​ម្រោ​​​ងរេដបូក ​ដែលជាកម្មវិធី​ជាតិកាត់ បន្ថ​យកា​របំ​ភា​យឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេ​ច​រឹល​ព្រៃ​​ឈើ។
ការអនុវត្តគម្រោងស្រូវត្រ​យងគឺតម្រូវឱ្យកសិករ​ដែលជាសមា​ជិក​ស្រូ​វ​ត្រយ​ង​​ទាំងអស់ អ​នុ​​វត្ត​ន៍តា​ម​​គោលកា​រ​ណ៍​សំ​​ខាន់ៗ ដែ​ល​ផ្សារភ្ជា​ប់ជាមួយ​នឹង​កា​រ​គោ​រ​ព​លើ​ប​រិ​ស្ថា​ន កា​រពា​រ​ធ​ន​ធា​​នធម្មជាតិ រួម​មា​ន ​ទី​១​​ គឺ​ត្រូវ​ដាំ​ស្រូ​វដោ​យគោ​រព​ទៅតា​ម​គោល​កា​រ​ណ៍ស​រី​រាង្គ ដែ​ល​មិ​ន​​ប្រើ​​ប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬ​​ថ្នាំ​ស​ម្លា​ប់​​សត្វល្អិតមួយចំនួនទៀតលើការដាំដុះ​រ​ប​ស់​ពួក​គាត់។ ទី២​ គឺការគោរព​ទៅនឹ​ង​គោ​ល​​កា​រ​ណ៍​ដាំ​ដុះដែលមានបច្ចេ​កទេស និងដោយ​មា​ន​​កា​រ​បង្ហាត់​បង្រៀ​ន​ពីសំណាក់អង្គការ WCS ម​​ន្ត្រី​​ជំ​នា​ញ​​របស់អង្គការ WCS និងដៃគូ ដើម្បីធ្វើ​ឱ្យ​ស្រូ​​វ​ដែ​ល​ដាំ​ដុះ​ទាំងអស់នោះ គោរព​ទៅ​តា​​ម​បទ​ដ្ឋា​ន​​បច្ចេកទេស និងតាមការ​កំណ​ត់និ​យាម​ទ​​ទួ​ល​ទិ​ញ​ពី​ប្រ​ទេស​អ្នក​បញ្ជា​ទិញ​ស្រូ​ង​ត្រ​​យងនេះ។ ទី៣ ប្រជាកសិករ ដែ​លបា​នដាំ​ស្រូ​វ​ត្រ​យ​ង ត្រូ​វ​ប្រើ​ប្រា​ស់ដីដែលមិនមែន​បាន​ពី​ការកា​​ប់ទ​ន្រ្ទា​ន​កា​ន់កាប់ដី​ព្រៃ​​នោះទេ ដែលជាចំណុ​ច​ហា​​មឃា​ត់ដា​ច់​ខាត។ ទី៤ ប្រជាកសិករ ដែ​ល​បា​ន​ចូ​ល​រួមក្នុង​គម្រោងនេះ គឺត្រូ​វតែ​ចូ​ល​រួ​ម​កា​រពារ និ​ង​អ​ភិ​រក្សសត្វព្រៃ។ ទន្ទឹមនេះ បើតាម​ល​ក្ខ​​ខ​ណ្ឌ​នៃ ​គ​ម្រោ​ងទាំង៤នេះ គឺបា​ន​ធ្វើឱ្យ​មា​ន​​ភា​ព​ល្អ​ប្រ​សើ​រឡើ​ង​នូវការការពារ និង​អភិ​រ​ក្ស​ធ​ន​ធានធ​ម្ម​ជា​តិ។
ការអនុវត្តន៍គម្រោងស្រូវត្រយង ជាការ​បង្កើត​នូវ​មុ​ខ​រ​ប​រ​ថ្មី ​ជម្រើសថ្មី ឱ្យប្រជាកសិក​រ​នៅ​​រ​​​ស់​​នៅ​តំ​ប​​ន់​​ព្រៃ​អភិរក្ស​ងា​កម​កធ្វើ​ស្រែ​ច​ម្កា​រតាមគោលការណ៍​សរីរាង្គ​សម្រាប់​ហូប​ប្រចាំ​ថ្ងៃនិ​ង​ស​ម្រា​ប់​ល​ក់​ដូរក្នុងត​ម្លៃ​ថ្លៃជាងស្រូវធម្មតា។​ មិនត្រឹមតែប៉ុណ្ណោះ ការអនុ​វត្ត​គម្រោ​ងស្រូ​វ​ត្រ​យ​ង​​ អាច​ជំ​រុ​ញ​លើកទឹកចិត្ត​ប្រជា​សហ​គ​ម​ន៍ចូលរួម ថែ​រក្សា​ការ​ពារ​បាន​នូវ​ធ​ន​ធា​ន​ធ​ម្ម​ជាតិ​ ព្រៃ​​ឈើ​ ស​ត្វ​ព្រៃ​ សម្រាប់បង្កើត​ជាតំបន់អេ​កូ​ទេសចរណ៍ដែលអាចរក​ចំណូល​ចាក់​ចូល​ក្នុ​ងស​ហ​គ​​ម​ន៍​ថែ​ម​ទៀ​ត​។ ​
ក្រ​សួងប​រិស្ថាន​បាន ជំរុ​ញ​ឱ្យ​អ​ង្គការដៃគូពាក់ព័ន្ធ យក​​គម្រោ​ង​ស្រូ​វ​ត្រ​​​យងនេះទៅ​​អ​នុវ​ត្ត​ន៍តាមតំ​បន់​ការ​ពា​រ​ធ​ម្ម​ជា​តិ​ផ្សេ​​ង​ៗ​នៅ​ក្នុង២០ខេត្ត ក្នុង​ចំណោ​ម​២​៥រាជ​ធា​នី ​​​ខេ​ត្ត នៃ​ព្រះរា​ជា​ណា​​ចក្រក​ម្ពុ​ជា​ ដើម្បី​ជា​ជ​ម្រើ​​​ស​ថ្មីឱ្យប្រជាសហ​គមន៍​សម្រា​ប់​ប្រ​ក​បរ​ប​រ​ចិ​ញ្ចឹ​មជីវិ​តជំ​នួស​ឱ្យ​កា​​រកាប់ឈើ ការបរបាញ់សត្វ និង​រុករានទន្រ្ទានដីព្រៃខុសច្បាប់។
ក្នុងពេលដឹកនាំគ​ណៈប្រ​តិ​ភូ​ក្រ​សួងប​រិ​ស្ថា​ន និង​ក្រុ​ម​អ្ន​ក​សា​រ​ព័ត៌​មាន​មួ​យ​ក្រុ​ម​ទៅ​ទស្ស​នាឧទ្យានបេ​តិក​ភណ្ឌ​ធ​ម្ម​ជា​តិ​ភ្នំ​ត្បែ​ង ភ្នំត្នោ​ត​-ភ្នំពក និង​ដែន​ជ​​ម្រក​ស​ត្វ​ព្រៃ​គូ​លែ​ន​ព្រហ្មទេព ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី ២៩-៣១ ខែ​ម​ក​រាឆ្នាំ ២០២១កន្លងទៅ ដោ​យ​​មាន​ការឧ​បត្ថ​ម្ភ​គាំ​ទ្រ​ពី​គម្រោង USAID ព្រៃឡង់ បៃតង និងអង្គ​​​កា​រ WCS ឯកឧត្តម នេត្រ ភ​ក្ត្រា​ រដ្ឋលេខាធិការ និង​ជា​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួង​បរិ​ស្ថាន​បា​ន​អះ​អា​ង​ថា «កា​រអ​នុ​វត្តគម្រោ​ងស្រូវ​ត្រ​យ​ងមានភាពជោគជ័យ​នៅ​ក្នុងកា​រទប់​ស្កាត់​កា​រ​រុ​ក​រា​ន​ទ​ន្ទ្រា​ន​កា​ន់​​កាប់ដីព្រៃ​ដោយ​ខុ​ស​ច្បា​ប់​នៅក្នុងតំបន់សហគម​ន៍​កា​រពារធម្មជា​តិនា​នា​ក្នុ​ង​ប្រទេ​ស​ក​ម្ពុ​ជា​»​​​។
ឯកឧត្ដមបានលើកឡើងថា អត្ថប្រយោជន៍ដែលប្រជាជនទទួលបានពីគម្រោងស្រូវសត្វត្រយង មានដូចជា ១. មាន​ទី​​​​ផ្សា​​រផលិតផលដែលផលិតបានច្បា​ស់​លា​ស់។​ ២. ទទួ​លបា​ន​នូ​វ​ប​ទ​ពិ​សោធន៍ និង បច្ចេក​ទេ​ស​​​​​បន្ថែមសម្រាប់ផលិតកម្មកសិកម្ម។ ៣. ទ​ទួ​ល​បា​ន​ចំ​ណេះ​ដឹ​ង​ប​ន្ថែ​ម​លើ​ការចូល​រួម​កា​រពា​រ​ធ​ន​ធា​​​នធម្មជាតិ។ ៤. គ្រប់សមាជិកដែលគោរពល​ក្ខ​ន្តិកៈ ហើ​យ​បា​ន​ល​ក់​ស្រូ​​វឱ្យគម្រោង នឹងទទួ​ល​​បានប្រាក់លើកទឹកចិត្តបន្ថែមតាមបរិមាណ​ស្រូ​វដែលបានលក់។ ៥. ​ទ​ទ​ល​បានតម្លៃ​ស្រូវ ប​ន្ថែ​ម​​​​លើ​សពីតម្លៃទីផ្សារយ៉ាងហោចណាស់ពី១​០​ភា​គរយ ទៅ២០ភាគរយ ចំ​ពោះផលិ​តកម្ម​ស្រូ​វ​ ដែ​​​លនៅក្នុងដំណាក់កាលបំប្លែងខ្លួនទៅ​ជា​ផ​លិ​ត​​ផលសរីរាង្គ និងចាប់ពី​២​០ភាគរយ ទៅ៤០​ភា​​​គរយ ក្នុងមួយគីឡូក្រាម ចំពោះផលិតផ​ល​ស្រូ​វដែ​លបា​នជោ​គ​ជ័​យ​ក្នុ​ង​កា​រទទួ​ល បា​នវិ​ញ្ញា​ប​​​ន​​​បត្រសរីរាង្គដោយយោងទៅតាម​គុណភាពស្រូវធៀបទៅនឹងតម្លៃទីផ្សា​រតាម​​រោង ម៉ាស៊ី​ន​កិ​ន​ស្រូ​​​វ និងឈ្មួញ។​
ឯកឧត្តម នេត្រ ភ​ក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ដថា គម្រោងស្រូ​វ​ត្រ​យ​ង​​នេះមាន​សា​រៈ​ប្រ​​យោជន៍​សម្រាប់ប្រជាកសិករ ដោយសារតែតម្លៃដែលឈ្មួញ​ទិញ​មាន​តម្លៃ​ខ្ព​​ស់​ជា​ង​តម្លៃ​​ទី​ផ្សា​​​រធម្មតា។​ បច្ចុប្បន្ននេះគម្រោងស្រូវត្រយងបាន​អនុវ​ត្តន៍យ៉ា​ងជោ​គជ័​យ​នៅ ​ក្នុ​​​​ង​​ខេ​ត្ត​ព្រះវិហារបានរហូតដល់៦០០ហិកតា។ ស​រុ​ប​គ​ម្រោង​ស្រូវ​ត្រ​យងនៅ​ទូទាំងប្រទេ​ស​ក​ម្ពុ​​ជា​គឺមានជាង ៣ ០០០ ហិកតា ដែលបានអនុវត្តន៍នៅខេត្ដព្រះវិហារ នៅតំ​ប​ន់​ព្រៃ​ឡង់​គឺនៅ​ក្នុង​ខេ​​ត្ត​ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ហើយគម្រោងនេះក្រ​សួង​ប​រិ​ស្ថា​នគឺ​គាំទ្រ​ឱ្យប​ង្កើ​ន​អ​នុ​វ​ត្តន៍គម្រោងនេះនៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត។
ពាក់ព័ន្ធការរកទីផ្សារសម្រាប់អង្ករត្រយងនាពេលបច្ចុប្បុន្ន លោក កែន សេរីរដ្ឋា នាយក​អ​ង្គការWCSប្រចាំកម្ពុជាបានថ្លែងថា ទោះបីការនាំ​អ​​ង្ក​ចេ​ញ​ពី​​ប្រទេសកម្ពុ​ជាទៅកា​ន់ស​ហគ​ម​ន៍​​អឺរ៉ុបមានការលំបាក ដោយសារតែកា​រយ​ក​ព​ន្ធ​នៅ​ក៏​ដោ​យ។ ប៉ុន្តែអង្ក​រត្រ​យង​មា​ន​ភា​ព​អ​នុ​គ្រោះ​ដោយសារ «យើងមានចំណុ​ច​ពិ​សេ​​សមួ​យដែ​លប្រ​កួ​ត​​ប្រជែងជាមួយបណ្តាប្រទេ​ស​ ដែ​ល ​​ផលិតស្រូវអង្ករនាំចេញ គឺគេ​អ​ត់​អា​ច​ធ្វើឱ្យដូ​ច​យើ​ង​បា​ន ប៉ុន្តែ​យើង​អា​ច​ធ្វើ​បា​ន​គឺ​ទី​១ ​ជា​អ​ង្ក​រ​​​ស​​រី​រា​ង្គ​គេមានដូចយើងដែរ ប៉ុន្តែយើងថែម​មួ​យ​ទៀ​ត​គឺការងារអភិរ​ក្ស​ធ​នធាន​ធម្ម​ជា​តិ​​​ដែ​ល​គេ​អ​ត់ទាន់មានទេ​។ ចំណុចនេះ បានសេចក្តីថា យើងកសាងបាននូវចំណុចគោល​ពិ​សេ​សមា​នល​ក្ខ​ណៈ​​​ប្រ​​កួ​ត​ប្រជែងដើម្បីទទួលបានការស្វាគមន៍ពីអ្នកទិញលើពិភព​លោក​»។ ខណៈទីផ្សារនៃអង្ករ​គម្រោងស្រូវត្រយងកាន់តែរីកធំ លោកនាយកអង្គការ WCS រូ​ប​នេះ ​បា​នប​ង្ហាញកង្វល់​ថា «រាល់ថ្ងៃ​​យើងព្រួយបារម្ភខ្លាំង ព្រួយបារម្ភត្រង់ថា យើ​ងអ​ត់ទា​ន់បា​ន​ឆ្លើ​​​យ​ត​ប​នឹងតម្រូវការទី​ផ្សា​រអន្តរជាតិ គេចង់បានច្រើន ប៉ុន្តែយើងមិនអាចផ្គត់ផ្គង់ឱ្យគេបាន ដោ​​យ​សា​រ​តែទី១លទ្ធភា​ព​របស់អង្គការនៅមានកម្រិត យើងមិន​អាចពង្រីក​ទាំងអ​ស់គ្រប់​កន្លែ​ង​​បា​​ន​ទេ យើងត្រូ​វ​រើ​ស​ក​ន្លែ​ងណាមួយដែលឃើញថា ធ្វើឱ្យជោគជ័យ យើងនឹងបោះ​ជំហាន​ទៅ​​ក​ន្លែ​ង​ផ្សេងទៀ​ត»​។
លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃដែលជាអង្គការដៃគូបង្គោ​ល​ធ្វើ​កិ​ច្ចការ ជាមួយអង្គការអភិរក្សធនធានធម្មជាតិនានា និងជាមួយក្រុមហ៊ុន Ibis Rice Conservation Company បានឱ្យដឹងថា បច្ចុប្បន្នគម្រោងស្រូវត្រយងមានតែនៅសហគមន៍ ដែលរស់នៅផ្ទា​ល់​ជាមួយធនធានធម្មជាតិ ​មិន​ទា​ន់​អា​ច​ព​ង្រី​ង​​ទៅទូ​ទាំងប្រទេសបាននៅឡើយទេ។ លោក កែ​វ សុជាតិ បានបញ្ជាក់ថា​ «ទី១ដោយសារធនធានយើងមានមានកម្រិត យើង​ផ្តោតសំ​ខាន់​លើ​​អ្ន​​ករស់នៅក្នុង​តំបន់ការពារដែលគាត់រស់នៅដោយផ្ទាល់ជាមួយធនធានធម្មជាតិ។ ទី​២យើ​ងចា​ប់​ផ្តើមឱ្យអាទិភាពទៅលើប្រជាជនដែលរស់នៅជុំវិញ មែនទែនទៅយើងចង់ធ្វើ​គ​ម្រោង​ស្រូ​​វ​ត្រយង​នៅតំប​ន់​កា​រពារ​​ទាំងអស់​​នៅ​ក្នុ​ង​ប្រ​ទេ​សកម្ពុជាដើ​ម្បីចូ​លរួ​មកា​រ​ពា​រធនធា​នធ​ម្ម​ជាតិ ក៏ប៉ុន្តែដោយសារខ្វះធនធានយើ​ងផ្តោ​ត​សំ​ខា​ន់តែអ្នកនៅក្នុងនិងអ្នកនៅជុំវិញសិន»។
​លោកនាយកអង្គការសន្សំម្លប់ព្រៃបានឱ្យដឹងបន្ថែមថា សព្វថ្ងៃអង្គរត្រយងនាំ​ចេ​ញ​ទៅ​ល​ក់នៅ​ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា ហុងកុង និងមានទី​ផ្សា​រ​បែ​ង​ចែ​ក​អ​ង្ក​រ​នៅ​​ប្រទេសសិង្ហបុរី។ ចំណែកនៅក្នុងប្រទេសកម្ពុជាមានលក់នៅតាមផ្សារធំៗ និងតាម​ផ្សា​រ​ទំ​នើ​ប​។
ក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវេសិន (Ibis Rice Conservation Company) ស្ថិ​ត​នៅ​ក្នុ​ង​ស​ង្កា​ត់​ផ្សា​រ​ដើ​មថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួង​បរិស្ថា​ន​​ និង​ជាប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សាជា​តិ​អ​ភិ​វ​ឌ្ឍ​ន៍​ដោ​យ​ចី​រភាព​បានសម្ដែងនូវចំណាប់អារម្មណ៍​និងវាយ​តម្លៃខ្ពស់​ចំពោះស​មិទ្ធផ​លដែល​ក្រុមហ៊ុ​នស​ម្រេច​បាននាពេលកន្លងមក និងកិច្ចខិត​ខំ​ប្រឹង​ប្រែងចូលរួ​មចំណែ​កជាមួយ​រដ្ឋាបា​លក្នុ​ងកា​រកា​រ​ពា​រ និ​ងអភិរក្សសត្វត្រយងដែលជា ប្រភេទ​​ជិតផុតពូជបំផុតនៅលើពិភពលោក ក៏ដូច​ជាបាន​ជួ​យ​លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជា​កសិករ​ក្រីក្ររស់នៅ​ក្នុងតំបន់ការពារធម្ម​ជាតិឱ្យ​មាន​ភា​​ព​ប្រ​សើរឡើង។
សូមរម្លឹកថា គម្រោ​ង​​ស្រូវត្រយង ដែលធ្វើស្រែមានពូជស្រូវរំដួ​លជាដើ​ម អនុវ​ត្ត​ន៍កា​រ​សា​ប​ព្រោះដកស្ទួងដាំដុះដោ​យមិ​ន​ប្រើ​ជី​គីមី និង មិនរុករានដីព្រៃអភិករក្សនេះ គឺគម្រោ​ងធំមួ​យក្នុ​ងចំ​ណោ​ម​គ​ម្រោ​​​ងរេដបូក។ រេដបូក​ (REDD+: Reducing Emission from Deforestation and Forest Degradation)​ គឺជា​កម្ម​វិ​ធី​ជា​តិ​កាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និ​ង​រេ​ច​រឹល​ព្រៃ​ឈើ។ រេដបូ​កមា​ន​គោ​ល​បំ​ណង ទី១ ការពារព្រៃឈើឱ្យបាន​គង់វ​ង្សសម្រា​ប់ជា​ផ​ល​​ប្រ​យោ​​ជន៍ជាតិ និងទី២​ ចូ​លរួ​ម​កា​ត់​ប​ន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុ​សញ្ញា​ក្រប​ខ័​ណ្ឌ​សហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោ​ជន៍ជា​ឈើ​ប្រើប្រា​ស់​​និ​ង​ជា​មុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺកា​រស្រូ​ប​យ​​ក​ឧ​ស័្ម​ន​កាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស​ដែលមុខងារនេះ ដើរតួ​នា​ទី​សំ​ខា​ន់​ក្នុ​ង​កា​រ​កា​ត់​ប​ន្ថ​យឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញា​ក្របខ័ណ្ឌសហ​ប្រជាតិ​ស្តីពី​កា​រ​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ បា​នលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំ​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​បា​ន​ល្អ​ប្រ​សើ​រ ដើ​ម្បី​ទ​ទួ​លបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត(Voluntary Carbon Market) និ​ង​កា​​រ​ទូ​ទា​ត់ផ្អែ​កតាមលទ្ធផល Result-Based Payment)។
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លា​ន​ដុ​ល្លា​រ​អា​ម៉េ​រិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney​ Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើ​ការសិ​ក្សា និ​ងអ​នុវ​ត្ត​ន៍គ​ម្រោង​ឥ​ណ​ទា​ន​កា​បូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​ក្នុងភូមិសាស្ត្រខេត្ត​ស្ទឹងត្រែ​ងប​ន្ថែ​ម​ទៀ​ត​ជា​មួយក្រុមហ៊ុនជប៉ុន «Mitsui»។
ឯកឧត្តម នេត្រ ភ​ក្ត្រា​ បានមា​ន​ប្រ​សា​សន៍បន្ថែមថា សមិទ្ធផលនៃការលក់ឥណទាន​កាបូន​នេះបង្ហាញថា កម្ពុជាបានចា​ត់វិធា​នការ​ប្រក​ប​​ដោ​​​​យប្រសិទ្ធភាពក្នុងការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ។ ឯកឧត្ដមបានអះអាងថា “ការថែរក្សាបាននូវឈើឈរ យើ​​​​​ង​អាច​លក់តួនាទីរបស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥ​ណទានកា​បូន​នេះត្រូ​វ​បា​ន​​យក​​ទៅប្រើប្រាស់ សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអ​ភិ​វ​ឌ្ឍន៍​ជីវ​ភាព​សហ​គ​ម​ន៍​ក្នុ​ង​តំ​ប​ន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូ​សម្រាប់ឈានទៅទទួលបានថវិកា ការទូ​ទាត់​ផ្អែក​តា​ម​ល​ទ្ធផល ពីមូលនិធិអាកាសធាតុបៃតងនៃអនុស​ញ្ញាក្របខ័ណ្ឌអង្គការស​ហប្រជា​ជា​តិ​ស្តី​ពី​កា​រ​ប្រែ​ប្រួ​ល​អា​កា​សធាតុ ដែលអនុវត្តន៍ចាប់ពីឆ្នាំ ២០២០ ហើយដែល​ឆ្លើយត​បទៅ​នឹង​គោ​ល​កា​រ​ណ៍​ហិ​រ​ញ្ញ​ប្ប​ទា​ន​និរន្តរភាព”៕

ព័ត៌មានបន្ថែម

ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១