មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃឈើ!
ថ្ងៃ ចន្ទ, 22 មិនា, 2021រូបភាពទាំងនេះបង្ហាញពីកិច្ចការងារចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២០០នាក់ដែលកំពុងឈរជើងការពារនៅតាមតំបន់ ការពារធម្មជាតិនានា។ ក្រសួងបរិស្ថានក៏សូមអរគុណដល់អង្គការដៃគូនិងសហគមន៍តំបន់ការពារធម្មជាតិដែលបានសហការគ្នាបានយ៉ាងស្អិតរមួត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចជាឆ្មាំព្រៃឈើ មិនថាថ្ងៃឬយប់។
ទោះបីជាមានបញ្ហាប្រឈម និងឆ្លងកាត់ឧបសគ្គមួយចំនួន ប៉ុន្តែទាំងមន្ត្រីឧទ្យានុរក្សនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិបានពុះពារ ជម្នះរាល់ការលំបាកនិងសហការគ្នាការពារព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស។ ពួកគាត់ជាអ្នកធ្វើការពិតប្រាកដ ជាអ្នកការពារ មិនមែនជាអ្នកថា ហើយបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្តដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ បំពេញការងារដោយគោរពតាមតួនាទីភារកិច្ច គោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់។


























ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ