ព្រៃឈើជាជម្រកសត្វព្រៃដែលចាំបាច់ត្រូវការពារនិងអភិរក្ស អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃដែលចាំបាច់ត្រូវបន្តការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស និងដោះអន្ទាក់ចេញពីព្រៃធម្មជាតិ។
ស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នក ជំនាញវាយតម្លៃថាមានភាពប្រសើរឡើងមួយកម្រិត ទោះបីជានិន្នាការនៃការបាត់បង់ជីវៈចម្រុះនៅតែមានហានីភ័យ។ ប្រភេទសត្វកម្រមួយចំនួនមានកំណើនឡើង ហើយតំបន់ខ្លះមានចំនួននៅឋិតថេរ និងខ្លះមានការថយចុះ។ កំណើនវត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែលទ្ធផលនៃការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួលសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។ នេះគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងសហគមន៍តំបន់ការពារធម្មជាតិក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ។
អន្ទាក់ និងកាំភ្លើងកែច្នៃដែលជាឃាតកលាក់មុខសម្លាប់សត្វត្រូវបានមន្ត្រីឧទ្យានុរក្ស សត្តរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិបានចូលរួមដោះ ប្រមូលយក និងកម្ទេចចោល។ សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះនិងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយសត្វព្រៃមួុយចំនួនដែលមានសុខភាពមិនល្អ ក្រសួងបរិស្ថានបានសហការជាមួយដៃគូរដើម្បីថែរក្សាព្យាបាលឱ្យជាមានសុខភាពល្អ ទើបប្រលែងចូលក្នុងព្រៃធម្មជាតិដែលជាទីសុវត្ថិភាព។ ឆ្នាំ២០២០ កន្លងទៅ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញពីក្នុងតំបន់ព្រៃអភិរក្ស។
ក្នុងនាមស្ថាប័នអ្នកអភិរក្សធនធានធម្មជាតិ និងអង្គការដៃគូដែលបានសហការគ្នាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលឃើញវត្តមានសត្វព្រៃមួយចំនួនកើនឡើង ខ្លះនៅមានចំនួនថេរ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នាពីសំណាក់មន្ត្រីនៃក្រសួងបរិស្ថាន អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សហគមន៍តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធនានាដែលបានពួតដៃគ្នាក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដោយឈរលើមូលដ្ឋានអនុវត្តច្បាប់ជាធរមាន ការរួមគ្នាទទួលខុសត្រូវ និងជាកិច្ចសហការប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។
សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរបាគញ់សត្វព្រៃ ការដាក់អន្ទាក់ចាប់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។ សកម្មភាពទាំងនេះនឹងជួយការពារទាំងសុខភាព សុខមាលភាពរបស់មនុស្ស និងសត្វ ជីវៈចម្រុះ ព្រមបរិស្ថានទាំងអស់ដែលនៅជុំវិញយើង ក៏ដូចជាចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និង ការ ប្រែប្រួលអាកាសធាតុ ជា ដើម។ ដើម្បីអនាគតមនុស្សជាតិ យើងត្រូវរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ!
 

ព័ត៌មានបន្ថែម

ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
ថ្ងៃ ពុធ, 28 កក្កដា, 2021 ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
ថ្ងៃ អង្គារ, 27 កក្កដា, 2021 វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ
ថ្ងៃ សៅរ៍, 24 កក្កដា, 2021 សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ