នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សនៃស្នាក់ការរងតាសែង និងតំបន់ការពារទេសភាពប្រាសាទបាកាន បានសហការចុះល្បាតព្រៃនៅចំនុចអូរបីបត់ ប្រទះឃើញករណីកាប់រានដី០១កន្លែង ទំហំប្រមាណ០២ហិកតា និងមានសង់រោង០១កន្លែង ផងនោះ។ ករណីនេះ ក្រុមការងារនឹងបន្តស្រាវជ្រាវរកជនល្មើស។ ចេញពីចំណុចនេះ ក្រុមការងារបានបន្តល្បាតដល់ចំណុចព្រៃគុយ និងស្រែវាលវែង ដើម្បីបន្តឃ្លាំមើលបទល្មើសដែលអាចកើតមាន។ ដោយឡែក នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្សនៃស្នាក់ការអូរកក់ បានចុះល្បាតដល់ចំណុចអូរពេស ដកហូតរណារយន្ត០១គ្រឿង ខណៈដែលនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មន្ត្រីឧទ្យានុរក្សនៃស្នាក់ការដំបូកខ្មៅ សហការជាមួយកម្លាំងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិដាតាវឹក ចុះល្បាតដល់ចំណុចព្រៃខ្លាលោត ធ្វើការបំផ្លាញចោលអង្គប់ទ្រុងសំពោច០១កន្លែង និងជំរុំព្រានព្រៃ០១កន្លែង មុនបន្តល្បាតដល់ចំណុចទឹកធ្លាក់ក្រោម ដោយបានឮសត្វទោច០២ក្បាលយំផងដែរ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អង្គារ, 16 មិនា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ