ពលរដ្ឋចាប់ផ្តើមស្រឡាញ់ធម្មជាតិ៖ អ្នកស្រីចាន់ នីន អ្នកប្រមាញ់កន្ធាយ ក្លាយជាអ្នកអភិរក្ស
ថ្ងៃ ពុធ, 26 កក្កដា, 2017ជាអ្នកឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ អ្នកស្រី ចាន់ នីន បានក្លាយជាអ្នកអភិរក្សកន្ធាយក្បាលកង្កែបក្រោយពេលអ្នកស្រីធ្លាប់ជាអ្នកប្រមាញ់ពងកន្ធាយ។ ដំបូងឡើយអ្នកស្រីគឺជាកសិករម្នាក់ដែលតែងតែស្វែងរកពងគន្ធាយដើម្បីធ្វើជាអាហារ ប៉ុន្តែពេលនេះអ្នកស្រីបានក្លាយជាអ្នកអភិរក្សកន្ធាយក្បាលកង្កែប ឬរមិច ដោយអ្នកស្រីទទួលបានប្រាក់ឧបត្ថមចំនួន១០០ដុល្លារក្នុងមួយខែបន្ថែមលើប្រាក់មើលថែរក្សាកូនកន្ធាយក្នុងមួយក្បាល១ពាន់រៀលបន្ថែមទៀតពីអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ។ សូមបញ្ជាក់ថា កន្ធាយក្បាលកង្កែបនេះ គឺជាប្រភេទសត្វកម្រនៅលើពិភពលោក ប៉ុន្តែគេបានប្រទះឃើញសម្បូរច្រើននៅខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា៕
សូមទស្សនាវីដេអូនៃបទយកការណ៍របស់ទូរទស្សន៍PNN៖
ព័ត៌មានបន្ថែម
ថ្ងៃ ពុធ, 1 កុម្ភៈ, 2023
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ចាត់ទុកការលើកកម្ពស់ជីវភាពប្រជាសហគមន៍ គឺជាការងារចម្បងនិងអាទិភាព
ថ្ងៃ ចន្ទ, 30 មករា, 2023
«ផ្ការំដួល»ចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាកម្ពុជា