ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី២ នៃខែមីនាឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការគាំទ្រពីអង្គការ WWF និងមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ហើយបានទប់ស្កាត់ និងបង្រ្កាបសកម្មភាពលួចដាក់អន្ទាក់ និងការកាប់រំលំដើមឈើខុសច្បាប់ ក្នុងនោះមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចបានដកហូតវត្ថុតាងរួមមាន រណារយន្តសរុប៩គ្រឿង, កាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្ព្រៃចំនួន១ដើម, មងទាក់សត្វព្រៃ និងអន្ទាក់ខ្សែកាបសរុបចំនួន២១ខ្សែ ត្រូវបានដោះប្រមូល និងសាយកមករក្សាទុកនៅស្នាក់ការអភិរក្សបរិស្ថាន។ ជនសង្ស័យប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបន្សល់ទុកនូវវត្ថុតាង៕
ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ព័ត៌មានបន្ថែម

ថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ថ្ងៃ សុក្រ, 2 មេសា, 2021 ថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021 ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៦ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021 កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៦ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)