មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគីរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានប្រគល់កូនខ្លាត្រី ចំនួន២ក្បាល ជូនលោក នី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរី
ដើម្បីយកទៅជួយសង្គ្រោះ ស្តារនីតិសម្បទា និងប្រលែងចូលព្រៃធម្មជាតិវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក វិរៈសេនីយ៍ ត្រី និន ណា នាយប៉ុស្តិ៍ អូរសេដ្ឋី ៧០៧ វីរះការពារព្រពដែនគោគ ៦០៣
បានប្រគល់កូនខ្លាត្រីចំនួន២ក្បាលជូនលោក ថុន ស៊ូខុន តំណាងមន្ទីរបរិស្ថានខេត្តរងតនគីរី ដើម្បីជួយសង្រ្គោះលែងទៅក្នុងព្រៃធម្មជាតិ។
កូនខ្លាត្រីទាំងពីរក្បាលនេះត្រូវបានអ្នកភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាសចាប់បានក្បែចំការរបស់គាត់បានមកប្រគល់ជូនប៉ុស្តិ៍នគរបាលលេខ ៧០៧ កាលពីពេលថ្មីៗកន្លងទៅនេះ៕
 

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ