រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ថ្ងៃ សៅរ៍, 6 មិនា, 2021ខេត្តមណ្ឌលគិរី ÷ នៅក្នុងសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២១ ភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងកម្លាំងអភិរក្សរបស់ដែនជម្រកសត្វព្រៃស្រែពក ដោយមានកិច្ចសហការ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃស្រែពក ហើយបានដោះប្រមូល និងសាអន្ទាក់ប្រភេទខ្សែកាបសរុបចំនួន ៤៨៩ខ្សែ និងប្រទះឃើញម៉ូតូចំនួន១គ្រឿងដែលជនសង្ស័យលួចចូលមកដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃ ក្នុងនោះសត្វឈ្លូស១ក្បាលបានងាប់ដោយសារជាប់អន្ទាក់ ក៏ត្រូវបានយកទៅដុតកម្ទេចចោលគួរឲ្យសង្វេគ។
ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី






ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ