ពិធីប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃបរិស្ថានខេត្តសៀមរាប បានរៀបចំឡើងនៅ ថ្ងៃព្រហស្បតិ៍ ០៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន រដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្រ្តីឧទ្យានុរក្សមួយចំនួន។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គណៈអភិបាលខេត្តសម្រេចតែងតាំងមន្ត្រីរាជការចំនួន ១៥រូប ឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធនៃមន្ទីរបរិស្ថានខេត្តសៀមរា ជាប្រធានការិយាល័យ និងអនុប្រធានការិយាល័យប្រគល់ភារៈកិច្ចឱ្យកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន០៧រូបទៀត។
បន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការទើបទទួលការតែងតាំងថ្មី ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីបរិស្ថានបានយកចិត្តទុកដាក់យ៉ាងល្អប្រសើរចំពោះកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការបង្រ្កាបបទល្មើសធនធានធម្មជាតិ ការទប់ស្កាត់ការកាប់រុករានដីព្រៃ ការអប់រំផ្សព្វផ្សាយ និងការដាំស្តារព្រៃឈើឡើងវិញជាពិសេសក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”។ ឯកឧត្តមបានសំណូមពរឱ្យមន្រ្តីរាជការទាំងអស់ត្រូវអនុវត្តន៍ឱ្យម៉ឺងម៉ាត់ អភិក្រមទាំង៥ (១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង៥.វះកាត់) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានចាត់ទុកថាការតែងតាំងមន្ត្រីរាជការនៃមន្ទីរបរិស្ថាន គឺផ្អែកតាមនីតិវិធីឱ្យស្រមតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ជាពិសេសស គឺ មានការពិភាក្សា ពិនិត្យ និងវាយតម្លៃទៅលើមន្ត្រី ដែលមានស្នាដៃនិងទទួលបានការគាំទ្រលើទឹកចិត្តពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគណៈអភិបាលខេត្តសៀមរាប។ ឯកឧត្តម សៅ សុភាព បានលើកឡើងថា មន្ទីរបរិស្ថានខេត្តត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ និងជាអង្គភាពមួយចំណុះឱ្យក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាបមានបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យបរិស្ថានក្នុងខេត្តសៀមរាប ទាំងមូលដើម្បីដោះស្រាយបញ្ហានានា និងរួមចំណែកជំរុញការកែលម្អសោភណ្ឌភាព លើកកម្ពស់គុណភាព បរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះទេ មន្ទីរបរិស្ថានខេត្តមានតួនាទីជាអ្នកដឹកនាំអនុវត្តគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រ ព្រមទាំងកំណត់ការងារអាទិភាព ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តសំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ និងការប្រើប្រាស់ធនធាន ឱ្យមាននិរន្តរភាព លើកម្ពស់ជីវភាពសហគមន៍ និងការអភិវឌ្ឍដោយចីរភាព។ ផ្ទាល់តែម្តង។ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃមន្ទីរបរិស្ថានត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាពនានាក្នុងខេត្ត និងភាគីពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាសហគមន៍នៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង ត្រួតពិនិត្យ តាមដាន ការផ្តល់សេវា ប្រកបដោយតម្លាភាព គណនេយ្យភាព ននិងអភិបាលកិច្ចល្អចំពោះវិស័យបរិស្ថាន។
សូមបញ្ជាក់ថា ក្រោយពីមានពិធីប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការ គណៈអធិបតីបានជូនរង្វាន់ដល់មន្រ្តីរាជការនារីនៃមន្ទីរបរិស្ថានខេត្តសៀមរាប និងជូនថវិកាមួយចំនួនដល់មន្រ្តីឧទ្យានុរក្ស ដែលមានពិការភាពផងដែរ៕
 

ព័ត៌មានបន្ថែម

ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១