នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយបានសហការជាមួយ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ (MISTI) បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងតាមអនឡាញស្ដីពី «ការអនុវត្តវិធីសាស្រ្ត TEST និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៃវិស័យឧស្សាហកម្មដល់ភាគីពាក់ព័ន្ធ» ក្រោមអធិបតីភាព ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្ដម វ៉ែន គៀនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម តំណាង ឯកឧត្ដម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក.ជ.អ.ច. ថ្នាក់ដឹកនាំនិងមន្ដ្រីនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ថ្នាក់ដឹកនាំនិងមន្រ្តីនៃ MISTI តំណាងដៃគូអភិវឌ្ឍន៍ ក្រុមការងារគម្រោង TEST ប្រធាននិងមន្ត្រីនៃអង្គការ UNIDO ទីប្រឹក្សាជាតិ និងអន្ដរជាតិ និងតំណាងពាក់ព័ន្ធមកពីវិស័យឯកជន សរុបចំនួន៤៥នាក់។ សិក្ខាសាលានេះមានគោលបំណង ១. ធ្វើការតម្រង់ទិសនិងផ្សព្វផ្សាយយន្ដការកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងការចូលរួមចំណែកនៃវិស័យឧស្សហកម្មតាមរយៈកម្មវិធីគំាទ្រផ្នែកគោលនយោបាយ ២. ជំរុញ និងផ្សព្វផ្សាយឯកសារមួយចំនួនដូចជា សន្លឹកប័ណ្ណ និងករណីសិក្សាដែលបានរៀបចំឡើងដល់អ្នកពាក់ព័ន្ធ និង ៣. ផ្សព្វផ្សាយសារសំខាន់ៗ នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុលើវិស័យឧស្សាហកម្មតាមរយៈការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព។ ឯកឧត្ដម ទិន ពន្លក បានមានប្រសាសន៍ថា ក្នុងពិធីបើកអង្គសិក្ខាសាលា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅដើម្បីឈានដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងដំណាក់កាលនេះ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវបានគេរំពឹងថានឹងកើនឡើង។ ក្នុងន័យនេះ សេចក្តីណែនាំ និងការអនុវត្តនៃវិធីសាស្ដ្រ TEST ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកមួយផ្នែកដល់ការសម្រេចបាននូវគោលដៅរបាយការណ៍បច្ចុប្បន្នភាព NDC។ ឯកឧត្ដម ទិន ពន្លក ក៏បានបន្ថែមទៀតថា សកម្មភាពការងារប្រែប្រួលអាកាសធាតុត្រូវបានរៀបចំនិងអនុវត្តកន្លងមករួមមាន៖ ១) បានបញ្ជ្រាបការងារប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្ដតាមវិស័យ និងផែនការថវិកានិងអភិវឌ្ឍន៍ឃុំសង្កាត់ ២) ផែនការយុទ្ធសាស្ដ្រប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០១៤-២០២៣ ដែលមានគោលបំណងអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅរកភាពបៃតង ការបញ្ចេញកាបូនតិច ធន់នឹងអាកាសធាតុ សមភាព សង្គមចីរភាពនិងផ្អែកលើគោលការណ៍ចំណេះដឹង ៣)បានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព២ឆ្នាំម្ដង (fBUR) នៅខែមេសា ឆ្នាំ២០២០ និង ៤) បានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាUNFCCC (Updated NDC) នៅខែធ្នូ ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ ក៏មានបទអន្ដរាគមន៍ពីអ្នកជំនាញពាក់ព័ន្ធនឹងវិធានកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទិដ្ឋភាពទូទៅរបស់គម្រោង TEST ការអនុវត្ដវិធីសាស្ដ្រ TEST នៅក្នុងវិស័យឧស្សាហកម្ម ការអនុវត្ដ Green Industry Award និងករណីសិក្សាអំពីជម្រើសនៃការប្រើប្រាស់ air compressor នៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។ តាមរយៈសិក្ខាសាលាថ្ងៃនេះ យើងសង្ឃឹមថាក្រុមហ៊ុនពាក់ព័ន្ធនានារួមមានផ្នែកបោកគក់ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង វិស័យចំណីអាហារ និងភេសជ្ជៈ នឹងគិតគូរពីស្ដង់ដារផលិតកម្ម ដើម្បីធានាបាននូវប្រសិទ្ធភាពថាមពល សន្សំសំចៃ កាត់បន្ថយការប្រែប្រួលអាកាសធាតុនិងបញ្ចេញកាបូនតិចនាពេលអនាគត៕

ព័ត៌មានបន្ថែម

ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
ថ្ងៃ ពុធ, 28 កក្កដា, 2021 ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
ថ្ងៃ អង្គារ, 27 កក្កដា, 2021 វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ
ថ្ងៃ សៅរ៍, 24 កក្កដា, 2021 សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ