កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពគម្រោង JCM-REDD+
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការចម្រុះ JCM បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា តាមរយៈប្រព័ន្ធ Video Conference ស្តីពីគម្រោង JCM REDD+។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកអំពីវឌ្ឍនភាពគម្រោង JCM-REDD+ និងគម្រោងផ្សេងទៀតដែលស្ថិតក្រោមយន្តការអន្តរជាតិ ដូចជា Verified Carbon Standard (VCS) ហើយជាមួយគ្នានេះក៏ផ្តល់ឱកាសដល់អ្នកចូលរួម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីសកម្មភាព និងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធជាមួយ Nested REDD+ នៅកម្ពុជា ដែលជាប្រព័ន្ធឬគោលការណ៍ណែនាំមួយសម្រាប់គាំទ្រការអនុវត្តវិធីសាស្ត្រគណនាការបំភាយ និងការស្តុកកាបូនរបស់ថ្នាក់ជាតិនិងថ្នាក់គម្រោងអោយមានស្តង់ដារតែមួយដូចគ្នា។ សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រសួងបរិស្ថាន ភ្នាក់ងារព្រៃឈើ MAFF(ប្រទេសជប៉ុន), JICA , Wildlife Conservation Society, Wildlife Alliance, Wildlife Works Carbon, UNDP, USAID, Korean Forest Service , Mitsui & Co., Ltd., Conservation International Japan និងConservation International Cambodia៕






ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ