នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្តីពី “លើកកម្ពស់វិស័យដឹកជញ្ជូនបៃតងនៅកម្ពុជា” ជាមួយលោកស្រី Karolien Casaer-Diez នាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) តំណាងប្រចាំកម្ពុជា។ តាមរបាយការណ៍សិក្សាវាយតម្លៃលើផលចំណេញសេដ្ឋកិច្ច បរិស្ថាន និងសង្គមទៅលើការប្រប្រាស់ម៉ូតូអគ្គិសនីបានបង្ហាញថា កម្ពុជាអាចចំណេញថវិកា និងកាត់បន្ថយការបំពុលបាននៅទីក្រុង ក៏ដូចជាទីប្រជុំជនពីការប្រើប្រាស់យានយន្តអគ្គិសនី។ ទន្ទឹមនឹងនេះ អង្គប្រជុំបានសន្និដ្ឋាននិងផ្តល់ជាអនុសាសន៍ថា កម្ពុជាក្នុងយុទ្ធសាស្រ្តរយៈពេលវែង គួរតែមានការរៀបចំកម្មវិធីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ស្តង់ដារជាតិ ការគ្រប់គ្រងសំណល់អាគុយ ជំនឿទុកចិត្តអតិថិជន ហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម និងយន្តការហិរញ្ញវត្ថុ។

ព័ត៌មានបន្ថែម

ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
ថ្ងៃ ពុធ, 28 កក្កដា, 2021 ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
ថ្ងៃ អង្គារ, 27 កក្កដា, 2021 វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ
ថ្ងៃ សៅរ៍, 24 កក្កដា, 2021 សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ