នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្តល់សុពលភាពលើឯកសារកម្មវិធីប្រទេស និងសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិរបស់ស្ថាប័នជាតិទទួលបន្ទុកមូលនិធិប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក.ជ.អ.ច. និងឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសស្តីពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម ទិន ពន្លក បានគូសបញ្ជាក់ថាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិតជាមិនអាចកាត់ផ្តាច់ចេញពីការគិតគូរដល់ការប្រែប្រួលអាកាសធាតុឡើយ។ ជាក់ស្តែង ការចំណាយរបស់កម្ពុជាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មានការកើនឡើងជាបន្តបន្ទាប់ពី ១,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០១៨ (ប្រមាណ ១.៧៣០ ពាន់លានរៀល) ដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០១៩ (ប្រមាណ ២.១៨១ ពាន់លានរៀល)។ យ៉ាងណាក៏ដោយ តាមការសិក្សាឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងត្រូវការថវិកាប្រមាណ ៥ ពាន់លានដុល្លារអាមេរិក សម្រាប់សកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងថវិកាប្រមាណ ២ ពាន់លានដុល្លារអាមេរិក សម្រាប់សកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ហេតុនេះ មូលនិធិអាកាសធាតុបៃតងជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ដែលកម្ពុជាគប្បីពង្រឹងសមត្ថភាពខ្លួន ដើម្បីកៀរគរធនធានពីប្រភពមួយនេះ។
ឯកឧត្តម ទិន ពន្លក បានជម្រាបជូនដល់អង្គពិធីអំពីទិសដៅចំពោះមុខ ដែលក្រសួងបរិស្ថាន កំពុងសម្របសម្រួលជាមួយ UNDP ក្នុងការរៀបចំសំណើគម្រោងដាក់ជូនមូលនិធិអាកាសធាតុបៃតង ដែលជាគម្រោងពាក់ព័ន្ធនឹងវិស័យថាមពល វិស័យយានយន្តអគ្គិសនី និងការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ការគាំទ្រ និងចូលរួមក្នុងរៀបចំគម្រោងទាំងនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ទិន ពន្លកក៏បានគូសបញ្ជាក់ថាឯកសារគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិរបស់ស្ថាប័នជាតិទទួលបន្ទុកគឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូនានាដែលមានបំណងដាក់សំណើគម្រោងទៅមូលនិធិអាកាសធាតុបៃតង។ ឯកសារនេះបញ្ជាក់ច្បាស់អំពីស្ថាប័ន អង្គភាពទទួលបន្ទុក និងនីតិវិធីក្នុងការរៀបចំសំណើគម្រោង។ ភាគីដែលមានបំណងដាក់សំណើគម្រោងទៅមូលនិធិអាកាសធាតុបៃតងត្រូវដាក់ឯកសារមកលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព/ក្រសួងបរិស្ថានឱ្យបានយ៉ាងតិច២សប្តាហ៌មុន ដើម្បីឱ្យក្រុមការងារអាចពិនិត្យនិងរៀបចំសុំអនុញ្ញាតគោលការណ៍ពីឯកឧត្តមរដ្ឋមន្ត្រីមុននឹងដាក់ជូនទៅលេខាធិការដ្ឋានមូលនិធិអាកាសធាតុបៃតង។ អង្គសិក្ខាសាលាបានពិភាក្សា និងកែសម្រួលលើឯកសារកម្មវិធីប្រទេស ដើម្បីឱ្យមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំ និងមូលនិធិអាកាសធាតុបៃតង នាខែមីនាខាងមុខនេះ។

ព័ត៌មានបន្ថែម

ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
ថ្ងៃ ពុធ, 28 កក្កដា, 2021 ឯកឧត្តម សុខ គាង ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីសហនុ
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
ថ្ងៃ អង្គារ, 27 កក្កដា, 2021 វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ
ថ្ងៃ សៅរ៍, 24 កក្កដា, 2021 សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ