នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន» ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាអគ្គលេខាធិការ អគ្គនាយក នាយកខុទ្ធកាល័យ ជំនួយការអមក្រសួងបរិស្ថាន និងសមាសភាពពាក់ព័ន្ធជាច្រើនរូប។
អនុក្រឹត្យនេះកំណត់បេសកកម្ម ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងបណ្តាអង្គភាពក្រោមឱវាទក្រសួង។ ក្រសួងបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាធារណជន អាចស្វែងយល់ពីកិច្ចការដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើតាមរយៈអនុក្រឹត្យដ៏មានសារៈសំខាន់នេះផងដែរ៕

ព័ត៌មានបន្ថែម

សត្វរញីផេះមួយក្បាលរួចផុតពីក្រញាំព្រាន
ថ្ងៃ ពុធ, 12 ឧសភា, 2021 សត្វរញីផេះមួយក្បាលរួចផុតពីក្រញាំព្រាន
ដើមភ្លៅនាងរលោងស្រិលនិងស្រស់ស្អាត នៅដែនជម្រកសត្វព្រៃលំផាត់
ថ្ងៃ អង្គារ, 11 ឧសភា, 2021 ដើមភ្លៅនាងរលោងស្រិលនិងស្រស់ស្អាត នៅដែនជម្រកសត្វព្រៃលំផាត់
អបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង – ដូចសត្វស្លាប!
ថ្ងៃ ចន្ទ, 10 ឧសភា, 2021 អបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង – ដូចសត្វស្លាប!