នារសៀលថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លោកជំទាវ​ ម៉ុម​ ថានី​ រដ្ឋលេខាធិការ​ក្រួសងបរិស្ថាន​ បានចុះសំណេះសំណាល់​ និងសួរសុខទុក្ខបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួនបី(សហគមន៍ត្រពាំងក្អេីម​ សហគមន៍ពូជ្រៃ​ និងសហគមន៍ក្រង់រពុក)​ នៃដែនជម្រកសត្វព្រៃស្រែពក​ ភូមិសាស្ត្រ​ឃុំពូជ្រៃ​ ស្រុកពេជ្រដា​ ខេត្តមណ្ឌលគិរី​ អមដំណេីរដោយមន្រ្តីនាយកដ្ឋានជីវភាព​ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន​ និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ មន្រ្តីឧទ្យានុរក្ស​ និងអាជ្ញាធរមូលដ្ឋាន​។
ជាមួយគ្នានេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ​ទាំងបីមានក្ដីសប្បាយរីករាយ​ និងបានរៀបរាប់ពីដំណេីរការគ្រប់គ្រងសហគមន៍​ ការចុះល្បាតព្រៃ​ និងការចងក្រងក្រុមទឹកឃ្មុំដេីម្បីលក់នៅលេីទីផ្សារប្រកបដោយនិរន្តរភាព។
ទន្ទឹម​គ្នា​នេះ​ ប្រជាសហគមន៍តំបន់ការពារធម្មជាតិអរគុណដល់ក្រសួងបរិស្ថានដែលបានផ្ដល់ដីព្រៃមកសហគមន៍ដេីម្បីគ្រប់គ្រងប្រេីប្រាស់និងប្រមូលអនុផលព្រៃឈេី​ ដេីម្បីចិញ្ចឹមជីវិតរបស់ពួកគាត់ពិសេស​ ក្រុមប្រឹក្សាឃុំពូជ្រៃបាន​សម្ដែងការសប្បាយរីករាយ​ជាអនែក​ ដែលលោកជំទាវអញ្ជេីញមកសួរសុខទុក្ខប្រជាសហគមន៍​តំបន់ការពារធម្មជាតិ ក្នុងមូលដ្ឋានឃុំពូជ្រៃយេីងខ្ញុំ។
ក្នុងឱកាសនេះ​ លោកជំទាវ​បានមានប្រសាសន៍ថា​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ តែងតែគិតគូដល់ជីវភាពរបស់ប្រជាសហគមន៍​តាមរយៈការពឹងពាក់អាស្រ័យផលលេីធនធានធម្មជាតិ​ និងតែងតែរកឱកាសបង្កេីតការងារដល់សហគមន៍តំបន់ការពារធម្មជាតិ​ ពិសេសកន្លងមកក្រសួងបរិស្ថានបានផ្ដល់ពូជសត្វតាមរយៈគម្រោងលេីកកម្ពស់ជីវភាពសហគមន៍ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ​បន្ថែមមួយកម្រិតទៀត។
ជាទីបញ្ចប់លោកទាវបានថ្លែងអំណរអរគុណដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ​ ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការពារនិងអភិរក្សធនធានធម្មជាតិ​ និងបានផ្ដាំផ្ញេីសហគមន៍តំបន់ការពារធម្មជាតិឲ្យខិតខំការពារនិងអភិរក្សព្រៃសហគមន៍​យេីងបន្ថែមទៀត​ ដេីម្បីជាប្រយោជន៍សហគមន៍និងទុកសម្រាប់កូនចៅយេីងជំនាន់ក្រោយៗទៀត។
 

ព័ត៌មានបន្ថែម

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ថ្ងៃ អង្គារ, 1 មិថុនា, 2021 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 31 ឧសភា, 2021 ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 27 ឧសភា, 2021 នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១