នាព្រឹកថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នាយកដ្ឋានជីវភាពសហគមន៍​ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន​ នៃក្រសួងបរិស្ថាន​ សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ បានបេីកវគ្គបណ្ដុះបណ្ដាល​ ស្ដីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ​ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់​ និងការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក​ ក្នុងខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព​ លោកជំទាវ​ ម៉ុម​ ថានី​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក​ ឈឹម​ កាន​ អភិបាលរង​ នៃគណៈអភិបាលខេត្តមណ្ឌលគិរី​ លោក​ ស៉ី​ រ៉ាមុនី​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន​ លោក​ ហេង​ ខេង​ អនុប្រធានមន្ទីរបរិស្ថា​នខេត្តមណ្ឌលគិរី​ តំណាងអង្គការ​ WWF អង្គការ​ RECOFTC អង្គការ​ WCS ។
គោលបំណង​ នៃវគ្គបណ្ដុះបណ្ដាលនេះ​ គឺដេីម្បីផ្ដល់នូវចំណេះដឹង​ និងជំនាញបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់​ និងការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក​ ឱ្យមានសមត្ថភាពក្នុងការជួយសម្របសម្រួលលេីការងារសហគមន៍តំបន់ការពារធម្មជាតិ​ ឱ្យកាន់តែមានប្រសិទ្ធភាព​ ដេីម្បីឆ្លេីយតបទៅនឹងការប្រតិភូកម្មមុខងារដែលក្រសួងបរិស្ថានបានប្រគល់ជូន​ និងជាពិសេសគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល។

ព័ត៌មានបន្ថែម

កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021 កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន