ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែ​កក្កដានេះ យុវជន​កម្ពុជា​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​៤០​នាក់នឹងបោះតង់រយៈពេលបីថ្ងៃនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង​ដែល​ស្ថិត​ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។

លោក សា ឌីណា ស្ថាបនិកនៃCambodia Amazing Trip Planner ដែលជាអ្នករៀបចំការបោះតង់នៅភ្នំត្បែង។

លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកំសាន្ត Cambodia Amazing Trip Planner ​ដែល​ជា​អ្នក​រៀប​ចំការ​បោះតង់នេះ  បាន​បញ្ជាក់​ថា ភ្នំត្បែង​គឺ​ជាតំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ទឹក​ធ្លាក់ ព្រៃ​ធម្មជាតិ​ធំ​ល្វឹង​ល្វើយ និង​សត្វ​ព្រៃ រួមទាំង ជា​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ព្រះ​រាជា​ខ្មែរ​កាល​ពី​សម័យបូរាណបានធ្វើពិធីផ្សេងៗ។

លោកជឿជាក់ថា ដំណើរ​កំសាន្ត​ផ្លូវ​ការ​ទី១​របស់​លោក​ទៅ​កាន់​ភ្នំ​ត្បែង​នឹង​ទទួល​បាន​ជោគ​ជ័យព្រោះថាអ្នកធ្វើដំណើរទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកំសាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយពាក្យមួយថាអស្ចារ្យ៕

ទឹកធ្លាក់តាម៉ា ក្នុងតំបន់បេតិកភណ្ឌភ្នំត្បែង។ រូបភាព៖ CATP
តំបន់បេតិកភណ្ឌភ្នំត្បែង ដែលស្ថិតក្នុងខេត្តព្រះវិហារ។ រូបភាព៖ CATP
តំបន់បេតិកភណ្ឌភ្នំត្បែង ដែលស្ថិតក្នុងខេត្តព្រះវិហារ។ រូបភាព៖ CATP

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់