សៀមរាប៖ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សូ ខនរិទ្ធីគុណ រដ្ឋលេខាធិកាក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) ដោយមានការឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តមភ្នំកូលែន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងស្វែងយល់ និងរកធាតុផ្សំណាមួយក៍ដូចជាគន្លឹះដើម្បីចូលរួមចំណែកដោះស្រាយក្នុងការលើកកម្ពស់ជីវភាពប្រជា សហគមន៍ឲ្យប្រសើរឡើង រួមទាំងអេកូទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រ ការអភិវឌ្ឍ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ ព្រមទាំងឲ្យប្រជាសហគមន៍ចេះដាំដុះនូវបន្លែ ផ្លែឈើ និងការចិញ្ចឹមជ្រូកកណ្តុរ(កាត់ជ្រូកព្រៃ) នៅតាមមូលដ្ឋានឲ្យបានកាន់តែច្រើនឡើង ជាពិសេសមើមថ្លើមឆ្កែខ្មៅដែលតំលៃថ្លៃល្មម ហើយឱសថបូរាណដ៍សាកសិទ្ឋតាំងពីដូនតាមក ដែលសំបូរយ៉ាងច្រើនក្នុង ឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តមភ្នំកូលែន ហើយតំបន់នេះ មានសក្តានុពលច្រើនណាស់ ក្នុងការបង្កើតជាតំបន់ ទេសចរណ៍ធម្មជាតិ ដើម្បីការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដោយ សារទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់ អាកាសបរិសុទ្ធ។

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy