ខេត្តក្រចេះ៖ «ក្រសួងបរិស្ថានលើកទឹកចិត្ត និងគាំទ្រចម្ការឈើដាំ សម្រាប់បណ្ដុះឈើផ្គត់ផ្គង់តម្រូវការឈើ ជៀសវាងការពឹងផ្អែកលើឈើធម្មជាតិ ដែលមានតម្លៃខ្ពស់ក្នុងការអភិរក្ស និងធានាបាននូវមុខងារអេកូឡូស៊ីចំពោះមនុស្ស និងបរិស្ថាន។» នេះជាការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន ក្នុងពេលដឹកនាំគណៈប្រតិភូ ប្រមាណ ៣០០នាក់ ចុះបំពេញដំណើរទស្សនកិច្ចសិក្សានៅចម្ការឈើដាំរបស់ ក្រុមហ៊ុន ស៊ីងបាយ អូថេក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវិធីបោះជំរុំរយៈពេល២ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។
ឯកឧត្តម បានបន្តថា ក្នុងបេសកកម្មការពារ និងអភរក្សធនធានធម្មជាតិ ព្រៃឈើទទួលរងនូវការបំផ្លាញដោយកត្តាជាច្រើន ក្នុងនោះ «តម្រូវការឈើ» សម្រាប់ផលិតជាគ្រឿងសង្ហារឹម របស់ប្រើប្រាស់ផ្សេងៗ និងការសាងសង់ជាដើម ជាកត្តាឈានមុខគួរឲ្យព្រួយបារម្ម។ ដរាបណា យើងមិនមានជម្រើសថ្មីក្រៅពីការពឹងផ្អែកលើឈើធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានានោះទេ នោះការពារ និងអភិរក្ស ពិបាកនឹងទទួលជោគជ័យ។ ហេតុនេះ ការអភិវឌ្ឍចម្ការឈើដាំ ជាយន្តការមួយសមស្រប នឹងចូលរួមមកផ្គត់ផ្គង់ឈើដល់តម្រូវការឈើដែលកំពុងកើតមាន។ ប្រទេសជាច្រើនក្នុងពិភពលោក បាននិងកំពុងដំណើរការចម្ការឈើដាំ ក្នុងវិសាលភាពធំរួចទៅហើយ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។ ដោយឡែក នៅកម្ពុជា ចម្ការឈើដាំនៅមានកម្រិត មិនទាន់អាចបំពេញតម្រូវការនៅឡើយ ដែលនាំឲ្យការប្រើប្រាស់ឈើធម្មជាតិនៅបន្តកើតមាន។
តាមរយៈការបញ្ជាក់របស់តំណាងក្រុមហ៊ុន ស៊ីងបាយ អូថេក គិតជាមធ្យម ចម្ការឈើដាំអាចផ្តល់ផលឈើលឿនរហូតដល់ ៣០ម៉ែត្រគូប ក្នុង១ហិកតា សម្រាប់រយៈពេល១ឆ្នាំ ខណៈព្រៃធម្មជាតិអាចផ្ដល់ផលឈើបានតែ ៣-៤ម៉ែត្រគូប ក្នុង១ហិកតា សម្រាប់រយៈពេលដូចគ្នា។ ក្នុនោះផងដែរ ក្នុងបច្ចេកទេសនៃការបង្កាត់កូនឈើវិញ មែកឈើមួយ អាចបង្កើតកូនដំណុះថ្មីរហូត ១ម៉ឺនដើម សម្រាប់យកទៅដាំជាកូនឈើ។ លើសពីនេះទៅទៀត ចម្ការឈើដាំ នឹងផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ហេតុនេះ ចម្ការឈើដាំ ពិតជាមានសក្ដានុពលខ្ពស់អាចផ្គត់ផ្គង់តម្រូវការឈើបច្ចុប្បន្ន និងអនាគត។
គួបញ្ជាក់ថា ក្រុមហ៊ុន ស៊ីងបាយ អូថេក ទទួលបានសិទ្ធិវិនិយោគចម្ការឈើដាំ លើផ្ទៃដីប្រមាណ ៣ម៉ឺនហិកតា ហើយបច្ចុប្បន្នក្រុមហ៊ុនបានដាំឈើរួចរាល់លើផ្ទៃដីជិត៣ពាន់ហិកតា។

ព័ត៌មានបន្ថែម

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ថ្ងៃ អង្គារ, 1 មិថុនា, 2021 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 31 ឧសភា, 2021 ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 27 ឧសភា, 2021 នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១