មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ចន្ទ, 8 កុម្ភៈ, 2021នៅថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្សស្នាក់ការត្រពាំងព្រីង រួមជាមួយកម្លាំងនគរបាល បានចុះពិនិត្យទីតាំងដីដែលត្រូវបានធ្វើការឈូសឆាយ ០៣ទីតាំង។ ក្រោយការផ្ទៀងផ្ទាត់ ឃើញថាទីតាំងទាំង០៣នេះ មិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រះរកាឡើយ។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សស្នាក់ការថ្មកែវ បានចុះល្បាតដល់ចំណុចអន្លង់បែកចាន ឃាត់ចាប់គោយន្តកន្ត្រៃ ០២គ្រឿង ដែលមានដឹកឈើពពេល និងឈើទាល សរុបចំនួន ១,៤៧០ ម៉ែត្រគុប ខណៈដែលមន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំសួង រួមជាមួយកម្លាំងនគរបាល និងសហគមន៍តំបន់ការពារធម្មជាតិត្រពាំងផុង បានចុះល្បាតដល់ចំណុចអូរដាត្រពាំងផុង ធ្វើការសារអន្ទាក់ ១៣ខ្សែ និងបានប្រទះឃើញសត្វទន្សោងមួយហ្វូងប្រមាណ៣០ក្បាល។
ព័ត៌មានបន្ថែម
ថ្ងៃ សៅរ៍, 6 មិនា, 2021
មន្ទីរបរិស្ថានខេត្តរតនគីរី ជួយសង្រ្គោះកូនខ្លាត្រី ២ក្បាល
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ពុធ, 17 កុម្ភៈ, 2021
មន្ទីរបរិស្ថានខេត្តរតនគិរី