នាថ្ងៃព្រហស្បតិ៍ ៧រោច និងសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិអាល្លឺម៉ង់ (GIZ) បានសម្របសម្រួលរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ (អ.ក.អ.ច.) ដោយឯកឧត្តម​ វ៉ាន់​ មុនីនាថ​ អគ្គលេខាធិការ​ និង​ Dr. Günter Riethmacher​ នាយកប្រចាំប្រទេសទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ស្តីពី គម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនិង សិក្ខាសាលាស្តីពី ផែនការសកម្មភាពគម្រោង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងមកពីអគ្គនាយកដ្ឋាន/នាយកដ្ឋានចំណុះក្រោមក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពីការប្រេីប្រាស់​ និងផលិតកម្មដោយនិរន្តរភាព​ ដែលមានតំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រសួងផែនការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរ៉ែ និងថាមពល ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីទ្បា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី​ ក្រសួងប្រៃសណីយ​ និងទូរគមនាគមន៍ និងតំណាង GIZ ប្រចាំកម្ពុជា សរុបចំនួន៤០នាក់។

គោលបំណងនៃកម្មវិធីនេះ ដើម្បី(១) ផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពនៃការ​បង្កើត SCP ក្នុង​ប្រទេសកម្ពុជា និងសកម្មភាព​នានាអាចគាំទ្របានទាក់ទង​នឹង ​​GPP និង Eco-Labelling (២) បង្កើតយុទ្ធសាស្ត្រ SCP (SCP-specific change strategies) និងផែនការសកម្មភាព សម្រាប់ការអនុវត្តនៅក្នុងកម្ពុជា និងការរួមចំណែកក្នុងក្របខណ្ឌការងាររបស់គម្រោងនៅថ្នាក់តំបន់ (៣) ពិភាក្សាអំពី វិស័យ ផលិតផល និងសេវាកម្ម ដែលមានសក្តានុពលសម្រាប់ការអនុវត្ត GPP និង eco-labels និង (៤)​ ពិភាក្សាបឋម អំពីសកម្មភាពបន្ទាប់ ទាក់ទងនឹងការសម្របសម្រួល និងការគ្រប់គ្រងគម្រោង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់