ក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែកក្កដានេះ បានបើកិច្ចប្រជុំស្តីពីគម្រោងកញ្ចប់ថវិកាឆ្នាំ២០១៨ដើម្បីបង្កើនប្រសិទ្ធភាព និងសុក្រឹតភាពនៃការគ្រោងកញ្ចប់ថវិការបស់ក្រសួង។ ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ បានដឹកប្រជុំកម្រិតបច្ចេកទេស ដែលមានការចូលរួមពីតំណាងអង្គភាពថវិកាទាំង៥កម្មវិធី និងតំណាងអនុកម្មវិធីទាំង២៨។

ឯកឧត្តមប្រធានអង្គប្រជុំ បានជំរុញដល់គ្រប់អង្គភាពថវិកាទាំងប្រាំ ត្រៀមអំណះអំណាន និងឯកសារពាក់ព័ន្ធនានាជាប្រយោជន៍សំរាប់ការពារកញ្ចប់ថវិកាដែលបានស្នើឡើង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសំណូមពរដល់គ្រប់ប្រធានអង្គភាពថវិកា និងអនុកម្មវិធីត្រួតពិនិត្យផែនការសកម្មភាពរបស់ខ្លួន សម្រេចបានគោលនយោបាយរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញ។

ក្រោយកិច្ចប្រជុំ លទ្ធផលនឹងត្រូវដាក់ឆ្លងកម្រិតថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថានដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

សូមបញ្ជាក់ថាដំណើរការនៃការរៀបចំផែនការថវិការរបស់ក្រសួងបរិស្ថានក៏បានទទួលការគាំទ្រដោយ GIZ ផងដែរ ពោលគឺការរៀបចំគម្រោងសាកល្បង ដើម្បីបញ្ជ្រៀប និងការធ្វើសមាហរណកម្មសកម្មភាពពាក់ព័ន្ធ និងការប្រែប្រួលអាកាសធាតុក្នុង គម្រោងផែនការថវិកាឆ្នាំ២០១៨ និងឆ្នាំក្រោយៗទៀត៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ