នៅក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ (ក.គ.អ.អ.)មានប្រសាសន៍ថា«ការផ្តល់ជម្រើសថ្មី និងការលើកកម្ពស់កម្រិតជីវភាពប្រជាសហគមន៍» ជៀសវាងការពឹងអាស្រ័យផលលើធនធានធម្មជាតិទាំងស្រុង។ឯកឧត្តមបញ្ជាក់ថា ការពារ និងអភិរក្សធនធានធម្មជាតិ ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន ហើយដើម្បីឱ្យមានការចូលរួមលុះត្រាប្រជាសហគមន៍មូលដ្ឋានទទួលបាននូវជម្រើសថ្មីក្នុងការរស់នៅ និងមានកម្រិតជីវភាពល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់នូវជម្រើសថ្មីជូនប្រជាសហគមន៍ តាមរយៈការគាំទ្រ និងការផ្តល់បច្ចេកទេសលើការចិញ្ចឹមសត្វ និងការដាំដំណាំ ហើយបន្តផ្តល់ជូនជម្រើសថ្មីដល់សហគមន៍មូលដ្ឋានទៅតាមដំណាក់កាលបន្ថែមទៀត។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានលើកឡើងពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ផ្សាភ្ជាប់នឹងបរិស្ថាន ដោយក្នុងនោះ ទី១៖ ការផ្តល់ជម្រើសថ្មីដល់សហគមន៍មូលដ្ឋាន ដូចជាការចិញ្ចឹមសត្វ និងការដាំដំណាំ ដែលឆាប់ទទួលបានផល ដើម្បីធានាបាននូវសន្តិសុខស្បៀង និងទី២៖ ការគិតគូរអំពីអនាម័យបរិស្ថាននៅមូលដ្ឋាន ធានាបានសុខុមាលភាពប្រជាពលរដ្ឋ និងសហគមន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវេទិកាជាតិអេកូទេសចរណ៍លើកទី២ គឺពិតជាមានសារៈសំខាន់ ដែលបានផ្តល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹង តម្រូវការ បញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយរួម ដើម្បីធ្វើការអភិវឌ្ឍអេកូទេសចរណ៍ឱ្យកាន់តែរីកចម្រើន សម្រាប់លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា វេទិកាជាតិអេកូទេសចរណ៍លើកទី២ បានប្រារព្ធបិទនារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) និងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ (ក.គ.អ.អ.) និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រដ្ឋបាលខេត្តសៀមរាប វិស័យឯកជន សហគមន៍ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់