ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថាននៅថ្ងៃព្រហស្បត្តិ៍ ត្រូវនឹងថ្ងៃ១៥កើត ខែមាឃ ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នំា ២០២១ បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាឆ្លុះបញ្ចំាងគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៅខេត្តសៀមរាប។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង១) ចែករំលែកវឌ្ឍនភាពនៃការអនុវត្តគម្រោង ២) ឆ្លុះបញ្ចំាងពីបញ្ហាប្រឈម និង ៣) កំណត់ទិសដៅសមស្របសម្រាប់អនុវត្តគម្រោងបន្តសម្រាប់ឆ្នំា ២០២១។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនំា និងមន្ត្រីក្រសួងបរិស្ថាន តំណាងអន្តរក្រសួង-សា្ថប័ន តំណាង សាកលវិទ្យាល័យ តំណាងដៃគូអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការដៃគូ។ ក្នុងឱកាសនោះ ឯកឧត្តមទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានបង្ហាញពីវឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តគម្រោងដូចជា៖ បានបង្កើតនូវយន្តការសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ផែនការសកម្មភាពសេដ្ឋកិច្ចចក្រាឬសេដ្ឋកិច្ចវិលជុំ ដោយផ្តោតលើការគ្រប់គ្រងសំណល់ប្លាស្ទិក និងការបង្កើតឡើងនូវគំរូសេដ្ឋកិច្ចផ្តោតលើថាមពលស្អាតដែលមានតម្លៃសមរម្យ។ ឯកឧត្តមក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលគួរតែយកចិត្តទុកដាក់បន្ថែមទៀតលើការកើនឡើងនៃសំណល់ប្លាស្ទិក។​ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទំាងអស់ពិចារណាពិនិត្យ មើលទៅលើគំរូសេដ្ឋកិច្ចសមស្របសម្រាប់កិច្ចការនេះ។​ លោកស្រី Sonali Dayaratne និវេសនដ្ឋានរងនៃដៃគូសហប្រជាជាតិបានបង្ហាញពីចំណាប់អារម្មណ៍ដោយផ្តោតសំខាន់លើបទអន្តរាគមរបស់គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព (BESD) ដែលជាគម្រោងមួយជួយផ្តល់ដំណោះស្រាយសាកល្បងដោយផ្តោតសំខាន់លើ៖១) ការគ្រប់គ្រងធនធានធម្មជាតិប្រកដោយចីរភាព ២) បញ្ហាគ្រប់គ្រងសំណល់ និង ៣)​ថាមពលស្អាតដែលមានតម្លៃសមរម្យ ដែលគម្រោងចាប់ផ្តើមអនុវត្តតំាងពីឆ្នំា ២០១៩។ លោកស្រីក៏បានសម្តែងនូវការកើតសរសើរនូវការដឹកនំារបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទំាងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារផ្តល់ជំនួយនៃប្រទេសស៊ុយអែតតាមរយៈអង្គការ​ SIDA ដែលបានផ្តល់ជំនួយបន្ថែមរយៈពេល ៦ខែទៀតសម្រាប់ឆ្នំា ២០២១ឆ្លើយតបទៅនឹងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់