វគ្គបណ្តុះបណ្តាល គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»
ថ្ងៃ សៅរ៍, 23 មករា, 2021នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងត្បូងបឹងទន្លេសាប បានបើកវគ្គបណ្តុះបណ្តាលគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថាននៃខេត្តគោលដៅចំនួន៧ រួមមានខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង ជាពិសេសប្រធានការិយាល័យតំបន់ការពារធម្មជាតិស្ដីពី « ឧបករណ៍សម្រាប់តាមដានប្រសិទ្ធភាពនៃការគ្រប់គ្រង(METT) » ដោយមានអ្នកចូលរួមសរុបចំនួន ៣៩នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងបង្កើនសមត្ថភាពមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពាក់ព័ន្ធ ដើម្បីចូលរួមជាមួយក្រុមការងារថ្នាក់ជាតិសិក្សាប្រមូលទិន្និន័យនៅក្នុងតំបន់ការពារដែលស្ថិតនៅក្នុងដែនរបស់ខ្លួន។ លទ្ធផលនៃការធ្វើ METT នាំឱ្យយើងអាចរៀបចំ និងធ្វើផែនការ និងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិបានត្រឹមត្រូវតាមស្តង់ដារកំណត់ណាមួយ និងសម្រេចតាមគោលបំណងរបស់តំបន់ការពារធម្មជាតិដូចមាននៅក្នុងអនុក្រិត្យបង្កើតតំបន់ការពារធម្មជាតិ។
![](https://www.moe.gov.kh/wp-content/uploads/2021/01/141575997_1944883585650753_8764732855297437232_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2021/01/141414329_1944883855650726_7968363279029584763_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2021/01/141692412_1944883685650743_7322927504301158455_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2021/01/142176840_1944883728984072_4816424467551655300_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2021/01/141730577_1944883615650750_5294516396287036565_o-300x200.jpg)