មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឆ្នើម​ចំនួន​ ០៦​រូប ​ទទួលបាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន ក្នុងនោះ ​រួមមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ ០៣​រូប ​បំពេញការងារ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​៣​រូប​ទៀត​បំពេញ ការងារ​យ៉ាងសកម្ម​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៃ​ខេត្តមណ្ឌលគិរី​។ មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាងឱ្យឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រគល់​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឆ្នើម​ទាំង​ ០៦​រូប ​ដោយផ្ទាល់​នៅ​ទីស្នាក់ការ ត្រពាំង​ធ្មៀរ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ក្នុងឱកាស​ដឹកនាំ ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្ដានុពល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

​ឯកឧត្តម ​បាន​ថ្លែងថា ប័ណ្ណសរសើរ​​មេត្រីភាព​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ដ៏​មោះមុត​ក្នុងការ​បំពេញការងារ​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ ឯកឧត្តម​ ក៏បាន​ថ្លែង លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយា/ស្វាមី កូនៗរបស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាតឱ្យកូន ស្វាមីឬភរិយារបស់ខ្លួនចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។

​​​ក្រៅពី​ទទួលបាន​ប័ណ្ណសរសើរ​ពី​ក្រសួងបរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ក្នុង​ដែន​ជម្រក សត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក៏​ទទួលបាន​បណ្ណ​សរសើរ​ពី​អង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់