ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សតំបន់ការពារ ទេសភាពអាងត្រពាំងថ្ម សហការជាមួយអង្គការ WCS និងសហគមន៍សំបួរ បានចុះល្បាតនៅចំណុចដំបូករលីង ត្រពាំងកញ្ចែង បានជួបស្លាកស្នាមជនល្មើសវាយលប់ ហើយក្រុមការងារបានកម្ទេចចោលតែម្តង។
ចំណែកមន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពរនាមដូនសំ បានជួយលើកក្លោងទ្វារវត្តស្រឡៅជ្រុំ។ បន្ទាប់មក ក្រុមការងារបានចុះល្បាតនៅចំណុចខាងលិចផ្លូវភ្លើងជាប់ក្រុមហ៊ុនដើមក្រដាស ជួបប្រជាពលរដ្ឋ៤នាក់ បម្រុងសង់រោង ប៉ុន្តែក្រុមការងារបានហាមមិនឱ្យសង់ ហើយបានអប់រំណែនាំឱ្យយល់ពីច្បាប់តំបន់ការពារ និងឱ្យត្រឡប់ទៅវិញ៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ