មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ លោក ចាន់ ឈន់ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថានខេត្ត បានបន្ដចុះប្រមូលទិន្នន័យប្រភពបំពុល និងតាមដាន ត្រួតពិនិត្យ ព្រមទាំងជំរុញការអនុវត្ដច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅតាមបណ្ដារោងចក្របាន ចំនួន០៤ទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលស្ថិតនៅក្រុងបាវិត ខេត្ដស្វាយរៀង។
ជាមួយគ្នានេះដែរ មន្រ្តីនៃមន្ទីរបរិស្ថានខេត្ត បានចុះត្រួតពិនិត្យសំណល់នៅតាម ទីផ្សារ ទីប្រជុំជន សួនច្បារ ខាងមុខផ្ទះប្រជាពលរដ្ឋ និងតាមដងផ្លូវសាធារណៈនានាមួយចំនួនក្នុងក្រុងស្វាយរៀង និងព្រមទាំងបានជួយជំរុញឱ្យក្រុមហ៊ុនពន្លឿនការដឹកជញ្ជូនសំណល់ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសនូវការកកស្ទះ។



ព័ត៌មានបន្ថែម
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ពុធ, 17 កុម្ភៈ, 2021
មន្ទីរបរិស្ថានខេត្តរតនគិរី
ថ្ងៃ ពុធ, 17 កុម្ភៈ, 2021
មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ