តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ដែល​ទើប​តែ​ដាក់​បញ្ចូល​ជាសម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក កំពុង​ទាក់​ទាញ​ភ្ញៀវទេស​ចរណ៍​ជាតិ និង​អន្តរ​ជាតិ​គួរ​ឱ្យ​កត់​សំគាល់។ កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ភ្ញៀវ​ទេស​ចរណ៍​មួយ​ក្រុម​មាន​គ្នាប្រមាណ​៥នាក់ មក​ពី​ប្រទេស​បារាំង បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រសាទ​សំបូរ​ព្រៃ​គុក​ក្នុង​ថ្ងៃ​វិស្ស​មកាល​របស់​ពួក​គេ​ដោយមាន​មគ្គុ​ទេស​ខ្មែរ​និយាយ​ភាសា​បារាំង​ម្នាក់​ចាំ​ជួយ​ពន្យល់ និង​បកប្រែ។ ពួក​គេ​បា​នដើរ​មើល​សព្វ​គ្រប់​ប្រសាទទាំង​ឡាយ​ក្នុង​តំបន់​បេតិ​កភណ្ឌ​មួយ​នេះ​ដែល​មាន​បរិស្ថាន​ខ្យល់​ធម្មជាតិ​ត្រ​ជាក់​ត្រឈឹង​ត្រឈៃ។ ដោយ​ឡែក ភ្ញៀវទេស​ចរណ៍​ជាតិ​វិញ ក៏​កំពុង​សម្រុក​មក​ទស្សនា​សម្បត្តិ​បេតិ​កភណ្ឌ​ដែល​ជា​កេរ្តិ៍ដំណែល​របស់​ដូន​តា​មិន​ចាញ់​ភ្ញៀវទេស​ចរណ៍​អន្តរ​ជាតិ​ឡើយ។ ​

ក្រៅ​ពី​ប្រាង្គ​ប្រា​សាទ​នានា តំបន់​បេតិ​កភណ្ឌ​មួយ​នេះ សម្រស់​ធម្ម​ជាតិ​ក៏​ជា​ចំណុច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ឱ្យមកទស្ស​នាតំបន់​វប្ប​ធម៌​ធម្ម​ជាតិ​មួយ​នេះ​ផង​ដែរ។ ដោយ​សារ​តំបន់​នេះ មាន​សក្តា​នុពល​ផ្នែក​ទេសចរណ៍វប្ប​ធម៌​ធម្មជាតិ ការ​រក្សា​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ឱ្យ​នៅ​ស្រស់​បំព្រង និង​ប្រាង្គ​ប្រាសាទ​បូរាណ​ដែលសម្បត្តិ​វប្បធម៌ គឺ​ជា​កិច្ច​ការ​ងារ​ចាំ​បាច់​បំផុត​ដែល​ក្រសួង​បរិស្ថាន​ត្រូវ​តែ​ធ្វើ​ដើម្បី​បម្រើ​ដល់​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរ​ជាតិ​ផង និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ យន្ត​ការ​នឹង​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ជូន​ប្រជាពល​រដ្ឋ​សហ​គមន៍​ក្នុង​តំបន់​ដោយ​ពិត​ប្រា​កដ​តាម​រយៈ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ​ដែល​នឹង​នាំដល់ការ​ថែរ​ក្សាបាន​ទាំង​សម្បត្តិ​វប្បធម៌​របស់​ដូនតា និង​រក្សា​បាន​នូវ​សម្បត្តិ​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​បេតិ​កភណ្ឌ៕

ភ្ញៀវទេសចរណ៍ជនជាតិបារាំងដែលមកទស្សនានៅប្រសាទសំបូរព្រៃគុក។ រូបភាព៖ មេសា

ប្រាសាទតោនៃតំបន់សំបូរព្រៃគុក។ រូបភាព៖ មេសា

ព័ត៌មានបន្ថែម

ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ថ្ងៃ ព្រហស្បតិ៍, 6 សីហា, 2020 ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
ថ្ងៃ អង្គារ, 4 សីហា, 2020 ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ
ថ្ងៃ អង្គារ, 4 សីហា, 2020 សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ