មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អង្គារ, 19 មករា, 2021ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចូលរួមប្រជុំផ្សព្វផ្សាយ និងប្រមូលព័ត៌មានអំពីការរៀបចំ និងបែងចែកតំបន់គ្រប់គ្រង នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ដោយមានការសម្រប សម្រួលពីអង្គការសមាគមអភិរក្សសត្វព្រៃ wcs និងមានការចូលរួមពីអាជ្ញាធរស្រុកឆែប ក្រុមប្រឹក្សា ឃុំម្លូព្រៃមួយ មេភូមិក្តុល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដោយឡែក ថ្ងៃទី៦-១៣ ខែមករា ឆ្នាំ២០២១ មន្ត្រីប្រចាំស្នាក់ការកាខឹក ប៉ូលិស សហការជាមួយអង្គការអភិរក្សរុក្ខជាតិ និងសត្វព្រៃហៅកាត់(FFI) ចុះល្បាតចំណុចអូរតាម៉ាក់ មាត់ព្រៃធំ ជាំរំចេក ប្រឡាយក្រញួង ក្រពើស្លាក់ ស្ថិតក្នុងស្រុកជាំក្សាន្ត ចាប់ដកហូតបានដុំឆក់ត្រីចំនួន០១ អាគុយ៤០ ចំនួន០១ និងបានប្រមូលលាមកសត្វដំរី ចំនួន០៩កន្លែង៕
ព័ត៌មានបន្ថែម
ថ្ងៃ សៅរ៍, 20 មិនា, 2021
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ