នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការ នៅទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូន និងរាយការណ៍អំពីការៀបចំកិច្ចប្រជុំលើកទី១នៃក្រុមការងារចម្រុះសហភាពអឺរ៉ុប-រដ្ឋជាសមាជិកអាស៊ានស្តីពីដូងប្រេង ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២១នេះ ។ ជាកិច្ចឆ្លើយតប ឯកឧត្តម រដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងប្រតិភូអមដំណើរ និងបានថ្លែងអំណរគុណជូនឯកឧត្ដមឯកអគ្គរដ្ឋទូតចំពោះព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមការងាររដ្ឋជាសមាជិកអាស៊ាន និងសហភាពអឺរុប។ ជុំវិញករណីនេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើសុំឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងនាមជាប្រទេសមានបទពិសោធន៍ សូមចែករំលែកនូវព័ត៏មាន និងបទពិសោធន៍ដែលធ្លាប់មានដល់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានមានបំណងចង់ចូលស្តាប់កិច្ចពិភាក្ស ក្នុងកិច្ចប្រជុំលើកទីមួយរបស់រដ្ឋជាសមាជិកអាស៊ាន-សហភាពអឺរ៉ុបលើបញ្ហាដូងប្រេង ដើម្បីជាចំណេះដឹង និងបទពិសោធន៍សម្រាប់យកមកអនុវត្តរួមចំណែកក្នុងគាំពារបរិស្ថាន។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់