ថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្រី្តប្រចាំការស្នាក់ពើក សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកំរ៉ែង ចុះល្បាតដល់ចំណុចភ្នំទូក និងចំណុចអូរគគីរ ដើម្បីឃ្លាំមើលបទល្មើសដែលអាចកើតមាន។ ដោយឡែក មន្រ្តីឧទ្យានុរក្សស្នាក់ការរងអូរពោធិ៍ ស្នាក់ការងរំចេក និងសហគមន៍ជីឱកបឹងប្រិយ៍ បានចុះល្បាតនៅសហគមន៍ជីឱកបឹងប្រិយ៍ ដល់ចំណុចសហគមន៍ភូមិចាស់ ជួបលបដាក់សត្វស្វា ចំនួន០២លប ក្នុងនោះលបទី០១មិនមានសត្វស្វាទេ និងលបទី០២ មានសត្វស្វា ចំនួន០៧ក្បាល។ កម្លាំងមន្រ្តីឧទ្យានុរក្ស បានយកសត្វស្វាទាំងនោះមកដោះលែងឲ្យមានសេរីភាព នៅសួនបណ្តុះកូនឈើសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ៍៕

ព័ត៌មានបន្ថែម

បរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021 បរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021 មន្ទីរបរិស្ថានខេត្តស្វាយរៀង
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ