ក្រសួងបរិស្ថានបើកកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងធ្វើអាជីវកម្មថ្មសំណង់ របស់ក្រុមហ៊ុនជីបម៉ុង (Chip Mong Concrete ដែលគ្រប់គ្រងលើផ្ទៃដីទំហំ ១២៧ហិកតាស្ថិតនៅក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បទ​បង្ហាញ​របស់​ក្រុម​ការងារ​ស្តីពី​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​សង្គមពេញ​លេញលើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​
អង្គ​ប្រជុំ​ពិភាក្សា​សលើ​របាយការណ៍​​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​សង្គមពេញ​លេញលើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​

កិច្ចប្រជុំនេះ​ផ្ដោតលើការ​ពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗចំនួន០៦ចំណុចដែលរួមមាន ទី១ ការរៀបចំផែនការគ្រប់គ្រងទេសភាពក្នុងដំណាក់កាលរចនាគម្រោង ទី២ ការរំខានដោយសំឡេង និងគុណភាពខ្យល់ ជាពិសេសការហុយធូលី ដែលកើតចេញពីសកម្មភាពអាជីវកម្មដូចជាការបំផ្ទុះ ការកិន និងការដឹកជញ្ជូនថ្ម ទី៣ ការគ្រប់គ្រងសំណល់រឹង-រាវរបស់គម្រោង ជាពិសេសសំណល់រាវចេញពីទីតាំងស្តុកថ្ម ទីតាំងរណ្ដៅរ៉ែ និងទីតាំងស្តុកដីស្រទាប់លើ ទី៤ សុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់គម្រោង ទី៥ ដំណោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅជុំវិញតំបន់គម្រោង និងការពិគ្រោះយោបល់ជាមួយអាជ្ញាធរ សហគមន៍ស្វាយរំពារ និងស្ថាប័នពាក់ព័ន្ធ និង ទី៦ ការត្រួតពិនិត្យទៅលើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចិរភាព។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ.) និងមានតំណាងមកពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធចំនួ១១ ចូលរួម​ផងដែរ។

ក្រោយកិច្ចពិភាក្សា ​ជា​លទ្ធ​ផល​អង្គប្រជុំ​បាន​សម្រេច​ស្នើសុំឱ្យក្រុមហ៊ុន ជីបម៉ុង ធ្វើផ្លូវមួយ​ខ្សែ​ផ្សេង​ចូលទៅកាន់តំបន់អាជីវកម្ម ជៀសវាង​រំខាន និងប៉ះ​ពាល់​​ដល់​ប្រជាពលរដ្ឋ ពី​សំឡេង កំទេចថ្ម ពិសេសការបំពុលពីធូលីជាដើម៕

អត្ថបទ​គួរអាន៖
១. ក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមលើក្រុមហ៊ុន២

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប