នៅរសៀលថ្ងៃទី៨ ខែមករានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកស្ម័គ្រចិត្តក្រៀលកម្ពុជាដែលធ្វើការងារលើការសម្អាតអនាម័យបរិស្ថានដើម្បីផ្តល់យោបល់និងបង្កើនកិច្ចសហការអនុវត្តគម្រោង«រក្សាបរិស្ថានស្អាត»។ គម្រោងនេះ នឹងអនុវត្តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កែប និងកំពត។ គម្រោងក្រៀលកម្ពុជាមានអ្នកស្ម័គ្រចិត្តប្រមាណ ៥០០០នាក់ជាយុវជន សិស្សនិស្សិត ព្រះសង្ឃចូលរួមធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន។ គម្រោងនេះមានគោលដៅចូលរួមជំរុញឱ្យប្រជាពលរដ្ឋទុកដាក់សំរាមជាពិសេសគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន។ ក្រសួងបរិស្ថានបានគាំទ្រគម្រោង «រក្សាបរិស្ថានស្អាត» នេះដែលគ្រោងនឹងធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវនានាចាប់ពីខែកុម្ភៈតទៅដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា