នៅទីស្តីការ ក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. និងជាអនុប្រធាន អចិន្រ្តៃយ៍ក្រុមការងារបច្ចេកទេស តំណាងរបស់ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំ និងសម្របសម្រួល កិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង បឋមនៃលទ្ធផលគម្រោងស្រាវជ្រាវរៀបចំយុទ្ធសាស្ត្រជាតិក្នុងការគ្រប់គ្រងបរិស្ថាន និងការកំណត់តម្លៃសំណល់ ដែលបានរៀបចំដោយមជ្ឈមណ្ឌលគោល នយោបាយ យុទ្ធសាស្ត្រ និងនវានុវត្តន៍ (CSIP)។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន និងសហការី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង និងសហការី នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. លោកបណ្ឌិត អ៊ុ សុធា នាយក មជ្ឈម ណ្ឌល CSIP និងសហការី សរុបចំនួន ២៥នាក់។ អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស លើចំនុចសំខាន់ៗដូចជា: (១) ប្រភេទសំណល់ និងផលិតផលជាអាទិភាពសម្រាប់ការ ដាក់ពន្ធ ឬអាករ (៣)សំណើសុំស្ថិតិសំរាម និងការកែច្នៃ និង (៤)យន្តការពិគ្រោះ យោបល់ កំរិតខ្ពស់រវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់