សំបុកពងកូនសត្វពពូលទឹក ត្រូវបានក្រុមអ្នកអភិរក្ស របស់ក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃ​(WCS) និងប្រជាសហគមន៍រកឃើញជា លើកដំបូងសម្រាប់រយៈពេល០៤ឆ្នាំចុងក្រោយនេះ នៅ​ដងស្ទឹង​មេ​ម៉ាយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ នេះគឺជា ទីតាំង​ពង​កូន​តែមួយ​គត់​នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរកឃើញ សម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ។

ពពូលទឹក ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិត​ផុតពូជ​បំផុត​នៅ​លើសាកល​លោក ខណៈចំនួនរបស់ពួកវានៅតែបន្ត ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា សិង្ហបូរី ថៃ និងវៀតណាម ប៉ុណ្ណោះ។ ចំនួន​របស់​សត្វ​ពពូល​ទឹក​នៅលើសាកលលោក មានតិចជាង១,០០០ក្បាល ក្នុងនោះដែរ ចំនួនសត្វ​ពពូល​ទឹកតិច​តួចណាស់ ត្រូវបាន​គេដឹងថាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ WCS

សត្វពពូលទឺក ដែលក្រុមអភិរក្ស រកឃើញ។ រូបភាព៖ WCS
សត្វពពូលទឺក ដែលក្រុមអភិរក្ស រកឃើញ។ រូបភាព៖ WCS

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា