នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ «មហាគ្រួសារ Off road កម្ពុជា»នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងក្រុមកីឡាករទេសចរណ៍ Off-road កម្ពុជា និងស្វែងរកគន្លឹះនិងវីធីសាស្ត្រថ្មីៗ ដើម្បីផ្សព្វផ្សាយពីតំបន់មួយចំនួននៅក្នុងតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ក្នុងទិសដៅបង្ហាញទីតាំងទេសចរណ៍ធម្មជាតិថ្មីៗដល់សាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមកីឡាករ Off-road កម្ពុជាដែលបានចូលរួមផ្សព្វផ្សាយពីទីតាំងសក្តានុពលទេសចរណ៍នានា និងបានបើកទូលាយក្នុងការបន្តកិច្ចសហការ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមាន។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖ «នៅពេលស្រុកកើតសង្គ្រាម គេចូលព្រៃដើម្បីធ្វើការតស៊ូ តែនៅសម័យតេជោសន្តិភាព ពលរដ្ឋចូលព្រៃដើម្បីទស្សនាកម្សាន្តសម្បត្តិធម្មជាតិ ព្រៃឈើសត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត និងគយគន់ទេសភាពដ៏ល្អស្អាតនៃព្រៃព្រឹក្សានៅក្នុងតំបន់ការពារធម្មជាតិនានា ហើយក្នុងរយៈពេលចុងក្រោយ នេះ ប្រជាពលរដ្ឋបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិ ហើយបានបង្កើតការងារនិងផ្តល់ចំណូលដល់ប្រជាសហគមន៍»។

តំណាងមហាគ្រួសារ Off Road កម្ពុជាបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានសន្យាបន្តសហការកាន់ល្អជាមួយក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិបន្ថែមទៀត។

ព័ត៌មានបន្ថែម

មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ
អន្ទាក់ប្រមាណ៥ម៉ឺនត្រូវបានដោះចេញ ពី តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០
ថ្ងៃ ពុធ, 20 មករា, 2021 អន្ទាក់ប្រមាណ៥ម៉ឺនត្រូវបានដោះចេញ ពី តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០