មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ សៅរ៍, 26 ធ្នូ, 2020នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សៀង រ៉ើន ប្រធានការិយាល័យរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការដាក់បញ្ចូលភ្នំចំនួន៥ រួមមាន “ភ្នំទឹកចេញ ភ្នំម៉ាឡៃ(ភ្នំរ៉ាង) ភ្នំកំពូលបីរ ភ្នំវែង និងភ្នំក្បាលដំរី” ស្ថិតនៅភូមិសាស្រ្ត ឃុំម៉ាឡៃ ឃុំអូរស្រឡៅ ឃុំអូរសំព័រ និងឃុំបឹងបេង នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាតំបន់បេតិកភណ្ឌធម្មជាតិ ក្រោមអធិបតីភាព លោក ឌៀប ឈួន អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ លោក ហេង ញ៉ សមាជិកក្រុមប្រឹក្សាស្រុក និងដោយមានសមាសភាពចូលរួមពី ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុក ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ រួមជាមួយមន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពរនាមដូនសំ សរុបចំនួន ៣៥នាក់។ ក្រោយកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបានចុះកំណត់ចំណុចនិយាមកាជាក់ស្តែងជាមួយអាជ្ញាធរមូលដ្ឋាន។