មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ
ថ្ងៃ សៅរ៍, 26 ធ្នូ, 2020នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការឈូកមាស នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានចុះល្បាតចាប់ពីចំណុចស្នាក់ការ រហូតដល់ផ្លូវបំបែកព្រៃផ្តៅ និងបន្តដល់ខាងលិចក្បាលអូរចំរ៉ែ ប្រទះឃើញគល់ និងចុងឈើធ្នង់ចំនួន ០២ដើម ដែលជនសង្ស័យបានលួចអារកាត់។ ទោះស្ថិតក្នុងភាពលំបាកក្នុងការល្បាតទប់ស្កាត់បទល្មើដែលនៅបន្តកើតមានយ៉ាងណាក្ដី ក្រុមការងារនឹងបន្តខិតខំចុះល្បាតទប់ស្កាត់ជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស និងតាមដានស្វែងរកជនសង្ស័យ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់។
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021
បរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ពុធ, 20 មករា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ