នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរបរិស្ថានខេត្ត ដឹកនាំដោយលោក ឱម ចន្ត្រា និងលោក សំ ជំនិត អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការដាក់បញ្ចូលភ្នំស្រេះ និងភ្នំជ្រាប់ ស្ថិតនៅភូមិសាស្រ្ត ឃុំព្រះនេត្រព្រះ-ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាតំបន់ការពារធម្មជាតិ(តំបន់បេតិកភណ្ឌធម្មជាតិ) ក្រោមអធិបតីភាពលោក ឡាំ បូ សមាជិកក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ លោក ហែម សារិន អភិបាលរងនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ដោយមានសមាសភាពចូលរួមមាន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក អាជ្ញាធរឃុំព្រះនេត្រព្រះនិងឃុំជប់វ៉ារី ក្រុមប្រឹក្សាឃុំជប់វ៉ារី ព្រះសង្ឃគណៈកម្មការអាចារ្យវត្តគីរីភ្នំជញ្ជាំង រួមនឹងមេភូមិពាក់ព័ន្ធ សរុបចំនួន ៣៣នាក់។ គួរបញ្ជាក់ថា តំបន់ភ្នំទាំង០២នេះ បានចុះបញ្ជីដីធ្លីរួចរាល់ហើយ ហើយរដ្ឋបាលស្រុកបានសំណូមពរឱ្យមន្ទីរបរិស្ថានធ្វើលិខិតស្នើសុំទិន្នន័យក្បាលដីពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មកផ្ទៀងផ្ទាត់និយាមកា ជៀសវាងប៉ះពាល់លើដីរបស់ប្រជាពលរដ្ឋ និងត្រៀមរៀបចំក្រុមការងារចុះកំណត់ព្រំប្រទល់រួមគ្នានៅលើទីតាំងជាក់ស្តែង។

ដោយឡែក ពាក់ព័ន្ធនឹងក្របខណ្ឌការងារល្បាតទប់ស្កាត់បទល្មើសប្រចាំថ្ងៃ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ការពារទេសភាពបន្ទាយឆ្មារ និងតំបន់បេតិកភណ្ឌភ្នំព្រះ-ភ្នំវែង បានចុះល្បាតតាមគោដៅប្រចាំការ ប្រទះឃើញមងដាក់សត្វដែលជនសង្ស័យលួចដាក់ចំនួន០៣ដៃ សន្ទូចប្រវែង២០០ម៉ែត្រ។ វត្ថុតាង ត្រូវបានយកមករក្សាទុកនៅស្នាក់ការ។

ព័ត៌មានបន្ថែម

បរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021 បរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021 មន្ទីរបរិស្ថានខេត្តស្វាយរៀង
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ