សិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី “ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅតំបន់ទេសភាព”
ថ្ងៃ សុក្រ, 25 ធ្នូ, 2020នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី “ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅតំបន់ទេសភាព” ខេត្តសៀមរាប។
សិក្ខាសាលានេះដឹកនាំដោយលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីស្ថាប័ន និងអង្គការដៃគូរបស់គម្រោងកាំប៉ាស់ តំណាងគម្រោងនានា និងស្ថាប័នពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅតំបន់ទេសភាព សរុបចំនួនប្រមាណ៤០រូប។ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺ COVID 19 ក្នុងស្ថានភាពបច្ចុប្បន្ន សិក្ខាសាលាបានធ្វើការបែងចែកជាពីរក្រុម ដែលក្រុមនីមួយៗដឹកនាំដោយ ឯកឧត្តម ម៉េង មុនីរក្ស អគ្គលេខាធិការរង អ.ក.អ.ច និងនាយកដ្ឋានជីវៈចម្រុះ។
ជាលទ្ធផល អង្គសិក្ខាសាលាបានធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍លើការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ និងកំណត់ ពីកត្តាជោគជ័យ និងបរាជ័យផងដែរ។ លទ្ធផលនៃសិក្ខាសាលានេះនឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពនានានិងពង្រឹងការអនុវត្តការងារពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
