នៅរសៀលថ្ងៃព្រហស្បត៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិនិត្យ និងចងក្រងឯកសារទីតាំងទីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពរបស់ក្រុមការងារទទួលបន្ទុកខេត្តទាំងពីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ធំ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តសៀមរាប ឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិការក្រុមការងារសរុប ១៣នាក់។ ក្នុងឱកាសនោះ ក្រុមការងារបានរាយការណ៍ពីវឌ្ឍនភាពការងារបែងចែកសមាសភាពតាមអនុក្រុមការងារ, បង្ហាញទិន្នន័យនិងវឌ្ឍនភាពការងារតាមស្រុកពាក់ព័ន្ធ ស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រគោលដៅ, បេសកកម្ម និងសកម្មភាពដែលបានអនុវត្ត, វឌ្ឍនភាពនៃការចុះស្រង់ទិន្នន័យ, បញ្ហាប្រឈម ក៏ដូចជាផែនការការងារបន្តតាមខេត្តគោលដៅ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់